trollkhmer news

ជួបជាមួយកំពូលតារាល្បីៗក្នុងកម្មវិធីបុណ្យអុំទូករបស់ស្រាបៀរអាន់ឆ័រនៅកោះពេជ្រ

ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១៤:១៧

ជួបជាមួយកំពូលតារាល្បីៗក្នុងកម្មវិធីបុណ្យអុំទូករបស់ស្រាបៀរអាន់ឆ័រនៅកោះពេជ្រ

ភ្នំពេញ៖ នៅថ្ងៃទី ១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ស្រាបៀរអាន់ឆ័រ នឹងរៀបចំកម្មវិធីពិសេសមួយដ៏អស្ចារ្យនៅកោះពេជ្រ រាធានីភ្នំពេញ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក។



កម្មវិធីពិសេសនេះនឹងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកស្រាបៀរអាន់ឆ័រ https://www.facebook.com/AnchorBeer.CambodiaBreweryLimited/ ចាប់ពីម៉ោង ៧យប់តទៅ ដោយមានការចូលរួមសម្តែងកម្សាន្តសប្បាយរីករាយពីតារាចម្រៀងល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបដូចជា លោក ខេមរៈសេរីមន្ត លោក ឆន សុវណ្ណរាជ អ្នកនាង ពេជ្រ សោភា លោក Step លោក ដួង វីរៈសិទ្ធិ កញ្ញា វីឌីណែត អ្នកនាង សុគន្ធនីសា លោក នីកូ កញ្ញា សួស វីសា លោក ណុប បាយ៉ារិទ្ធ អ្នកនាង សុខ ស្រីនាង តារាចម្រៀង K-POP លោក BOBO កញ្ញាMINA ជាពិសេសជួបជាមួយនឹងតារាចម្រៀងល្បីប្រចាំប្រទេសកូរ៉េជាច្រើនរូបដូចជាកញ្ញា MISO ក្រុមតារាចម្រៀងស្រី Rose Finger និងក្រុមតារាចម្រៀងប្រុស Alpha Bat និងតារាល្បីៗជាច្រើនរូបទៀត។


  
មកទទួលយកភាពសប្បាយរីករាយជាមួយស្រាបៀរអាន់ឆ័រនៅកោះពេជ្រ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ជួបផ្ទាល់ជាមួយនឹងតារាចម្រៀងល្បីៗ ទស្សនីយភាពប្លែកៗ ក្បាច់រាំដ៏អស្ចារ្យ ការពញ្ញាក់អារម្មណ៍ និងសកម្មភាពកម្សាន្តសប្បាយជាច្រើនទៀត និងកម្មវិធីប្រម៉ូសិនពិសេសរបស់ស្រាបៀរអាន់ឆ័រ។ 

សូមចូលរួមទស្សនា និងកម្សាន្តសប្បាយទាំងអស់គ្នា!!! 

ពិសាដោយការទទួលខុសត្រូវ!!!


ប្រែសំរួលដោយ : TK