trollkhmer news

មិនធម្មតា! Chelsea វាយបកដូចទឹកបាក់ទំនប់តាមស្មើ ៤-៤ (មានវីដអូ)

ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១០:២០

មិនធម្មតា! Chelsea វាយបកដូចទឹកបាក់ទំនប់តាមស្មើ ៤-៤ (មានវីដអូ)

បរទេស៖ ក្រុមតោខៀវ Chelsea បានបង្កើនការវាយសម្រុកយ៉ាងខ្លាំងតាំងពីចាញ់ ៤-១ តាមបាន ៤-៤ ស្មើ ដើម្បីរក្សាកន្លែងនៅ Champions League ខណៈដែល Ajax សល់គ្នាត្រឹម ៩នាក់នៅឯ Stamford Bridge ។



ការប្រកួតនៅកីឡដ្ឋាន Stamford Bridge ក្រុមរហស្សនាមថា តោខៀវត្រូវគូប្រជែងនាំមុខ មុនរហូត ៤-១គិតត្រឹមនាទី៦២ ប៉ុន្តែក្រុមភ្ញៀវបានកាតក្រហម ២នាក់ជាបន្តបន្ទាប់ដែលធ្វើឲ្យពួកគេរបូត ៣គ្រាប់បន្ថែមក្នុងការប្រកួតនោះ។ Ajax បានបាត់បង់សមាជិក ២នាក់គឺ Blind នៅនាទី៦៨ និង Veltman នៅនាទី៦៩។



ក្រុមទាំងពីរមានឱកាសយកឈ្នះរៀងៗខ្លួនដើម្បីឈរលើកំពូលតារាង ប៉ុន្តែនៅទីបញ្ចប់បានម្នាក់ ១ពិន្ទុ ដែលធ្វើឱ្យពួកគេមាន ៧ ពិន្ទុស្មើជាមួយក្លិប Valencia ដែលបានផ្តួលក្រុម Lille ៤-១ នៅក្នុងពូល H៕