trollkhmer news

ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា កម្ពុជានឹងទទួលឥទ្ធិពលព្យុះណាគ្រីទី២៤ ធ្វើឲ្យភ្លៀងបន្តធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម!

ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ០៩:៤៣

ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា កម្ពុជានឹងទទួលឥទ្ធិពលព្យុះណាគ្រីទី២៤ ធ្វើឲ្យភ្លៀងបន្តធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម!

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្ដីជូនដំណឹងថា កម្ពុជានឹងទទួលឥទ្ធិពលព្យុះទី២៤ ឈ្មោះ ណាគ្រី ដែលធ្វើឲ្យមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ 

ក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា ឥទ្ធិពលព្យុះនេះ នឹងធ្វើឲ្យបណ្ដាខេត្តក្រុងនានា នៅភាគខាងក្រោម និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់តិចតួច ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។ ដោយឡែក ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ បណ្ដាខេត្តនៅភាគកណ្ដាលខាងជើង និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់តិចតួច។ បន្ទាប់មកនៅថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា នឹងអាចមានភ្លៀងតិច ទៅមធ្យម៕




ប្រែសំរួលដោយ : TK