trollkhmer news

អ្នកគាំទ្រពិតជារំភើប! Taeyang និង Daesung សមាជិកក្រុម BIGBANG ជិតដល់ថ្ងៃរំសាយពីយោធាហើយ

ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១៦:៤៦

អ្នកគាំទ្រពិតជារំភើប! Taeyang និង Daesung សមាជិកក្រុម BIGBANG ជិតដល់ថ្ងៃរំសាយពីយោធាហើយ

កូរ៉េខាងត្បូង៖ នេះបើយោងតាមសេចក្ដីប្រកាសចេញពីផលិតកម្ម YG Entertainment បានបញ្ជាក់ជាផ្លូវការពីកាលបរិច្ឆេទនៃការរំសាយចេញពីជួរកងទ័ពរបស់ Taeyang និង Daesung សមាជិកក្រុម BIGBANG។ 



ដោយបានឲ្យដឹងថា៖ «សួស្តីនេះគឺជាផលិតកម្ម YG Entertainment ! ពួកយើង សូមជូនជាដំណឹងដល់អ្នកទាំងអស់ ឲ្យដឹងអំពីព័ត៌មានលម្អិតនៃការចាកចេញរបស់ Taeyang និង Daesung សមាជិកក្រុម BIGBANG។

យោងតាមក្រសួងការពារជាតិ នៅថ្ងៃទី ៤ ខែវិច្ឆិកានេះ ថា Taeyang និង Daesung នឹងត្រូវរំសាយចេញពីជួរកងទ័ព នៅថ្ងៃទី ១០ ខែវិច្ឆិកា ពី Gyeonggi-do Yongin។ ជាទីស្នាក់ការកណ្តាលប្រតិបត្តិការមូលដ្ឋានទីតាំងបច្ចុប្បន្នរបស់ពួកគេ ដែលជាទីតាំងតែមួយត្រូវបានយកចិត្តទុកដាក់ខ្លាំងចំពោះវីរុស ASF ហើយដោយសារតែ អ្នកគាំទ្រ និងអ្នកសារព័ត៌មាន ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនទទួលស្វាគមន៍ ដូច្នេះហើយក្រសួងការពារជាតិ បានសម្រេចចិត្តផ្លាស់ប្តូរទីកន្លែង ដែលអ្នកទាំងពីរនឹងត្រូវបានរំសាយចេញផ្សេងទៀត។ 
ហើយវានឹងពិបាកសម្រាប់ក្នុងការរង់ចាំនៅក្នុងទីតាំងដែលបានផ្លាស់ប្ដូរ ទីនោះមានភាពតូចចង្អៀតហើយយើងមានការព្រួយបារម្ភពីសុវត្ថិភាពទាំងអស់គ្នា ទាំងអ្នកគាំទ្រ និងអ្នកសារព័ត៌មាន។ យើងសុំអធ្យាស្រ័យ ស្នើសុំកុំអោយមានអ្នកមកទទួល។

ជាចុងក្រោយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកទាំងអស់គ្នាដែលបានរងចាំ Taeyang ហើយនឹង Daesung ម្ដងហើយម្ដងទៀត សម្រាប់ការយោគយល់ និងសហការរបស់អ្នកទាំងអស់។ សូមអរគុណ»៕


ប្រែសំរួលដោយ : TK