trollkhmer news

មនុស្ស២ នាក់រងរបួសធ្ងន់ ក្រោយផ្ទុះការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងប៉ូលិសហុងកុង

ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១៤:១៨

មនុស្ស២ នាក់រងរបួសធ្ងន់ ក្រោយផ្ទុះការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងប៉ូលិសហុងកុង

ហុងកុង៖ ប៉ូលីសបាននិយាយថា មានមនុស្សពីរនាក់ ស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ បន្ទាប់ពីការប៉ះទង្គិចគ្នា ជាមួយក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល ខណៈដែលប្រទេសចិនបានអំពាវនាវឲ្យមានជំហរតឹងរ៉ឹងជាងមុន ដើម្បីបញ្ចប់ភាពវឹកវរដែលបានកើតមានជាច្រើនខែមកនេះ។



ការវាយប្រហារដោយកាំបិត និងការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងប៉ូលិសហុងកុង បានផ្ទុះឡើងនៅផ្សារទំនើប Cityplaza នៃស្រុក Tai Koo ភាគខាងកើត វាយអុកលុកជាច្រើនកន្លែង។



ដំបូងឡើយបាតុកម្មតវ៉ាកាលពីថ្ងៃអាទិត្យ ត្រូវបានធ្វើឡើងដោយសន្តិវិធី ប៉ុន្តែអំពើហិង្សា និងភាពចលាចលស្រាប់តែផ្ទុះឡើង ក្រោយប៉ូលិសហុងកុងប៉ះទង្គិចគ្នាជាមួយបាតុករមួយចំនួន ដែលបានយកថ្នាំពណ៌បាញ់លើភោជនីយដ្ឋានមួយកន្លែង។ បន្ថែមពីលើនេះ បុរសជាបាតុករម្នាក់ប្រដាប់កូនកាំបិតនៅក្នុងដៃ បានចាក់មនុស្សច្រើននាក់ឱ្យរបួស ក្នុងនោះមានពីរនាក់របួសធ្ងន់ ហើយក្នុងចំណោមអ្នករងរបួសក៏មានជនសង្ស័យជា ដែលបានប្រើកាំបិតនោះផងដែរ ដែលត្រូវបានក្រុមបាតុករវាយនឹងដំបង៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters