trollkhmer news

Pepe ជួយសង្គ្រោះ Arsenal ដោយបាល់ FreeKick ពីរដងទល់នឹងក្រុម Vitoria (មានវីដេអូ)

ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១០:០៨

Pepe ជួយសង្គ្រោះ Arsenal ដោយបាល់ FreeKick ពីរដងទល់នឹងក្រុម Vitoria (មានវីដេអូ)

អង់គ្លេស៖ កីឡាករ Nicolas Pepe បានជួយសង្គ្រោះ Arsenal ដោយបាល់ FreeKick ពីរដងក្នុងរយៈពេល ១០នាទីចុងក្រោយនៃការប្រកួតក្នុងពូលនៃ Europa League ទល់នឹងក្រុម Vitoria Guimaraes នៅឯកីឡដ្ឋាន Emirates។



នៅនាទី៧៥ Arsenal កំពុងចាញ់ ២-១ តែនៅពេលដែល Pepe ប្ដូរចូលបាន ៤នាទីរូបគេបានរកគ្រាប់បាល់តាមបានស្មើរ ២-២ ដោយទាត់បាល់ Freekick ពីចម្ងាយ ២៥យ៉ាត។ ហើយកីឡាកររូបនេះក៍បានទទួលបាល់ freekick ម្ដងទៀតនៅចុងម៉ោងជួយឱ្យក្រុមយកឈ្នះការប្រកួតតែម្ដងក្នុងលទ្ធផល ៣-២។ 



លោក Unai Emery អ្នកចាត់ការទូទៅរបស់ក្រុម Arsenal បានធ្វើការផ្លាស់ប្តូរកីឡាករចំនួន ១០ នាក់លើកពីក្រុមដែលបានចាញ់ក្លិប Sheffield United ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃច័ន្ទ ប៉ុន្តែត្រូវបានបង្ខំចិត្តប្ដូរ Matteo Guendouzi និង Dani Ceballos ចូលលេងនៅពាក់កណ្តាលតង់ មុនពេល Pepe ជួយឱ្យក្រុមនៅលើកំពូលតារាងពូល F៕