trollkhmer news

Messi បំបែកកំណត់ត្រាមួយ​​ទៀតនៅ UCL ក្រោយ​ Barcelona ឈ្នះ Slavia Prague (មានវីដេអូ)

ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១០:០៥

Messi បំបែកកំណត់ត្រាមួយ​​ទៀតនៅ UCL ក្រោយ​ Barcelona ឈ្នះ Slavia Prague (មានវីដេអូ)

បរទេស៖ Lionel Messi បានក្លាយជាកីឡាករដំបូងគេដែលរកគ្រាប់បាល់បានក្នុងរយៈពេល ១៥រដូវកាលជាប់ៗគ្នានៃក្របខ័ណ្ឌ Champions League ខណៈដែល Barcelona ទទួលបានជ័យជម្នះនៅឯ Slavia Prague ។



ប្រធានក្រុម Messi បានជួយឱ្យ Barca នាំមុខមុនជាមួយនឹងការបញ្ចប់ជាលើកដំបូង បន្ទាប់ពីការបញ្ជូនបាល់របស់កីឡាករ Arthur  ហើយកីឡាករ Jan Boril របស់ក្រុមម្ចាស់ជើងឯកឆែកតាមស្មើបានវិញនាទី៥០។ ៧នាទីបន្ទាប់កីឡាករ Peter Olayinka របស់ Slavia Prague បានធ្វើឲ្យចូលទីខ្លួនឯង។ បញ្ចប់លទ្ធផល Barca ឈ្នះ ២-១។



លទ្ធផលនេះរក្សាក្រុមរបស់ Ernesto Valverde ឈរកំពូលតារាងពូល F ដោយមាន ៧ ពិន្ទុពី ៣ ប្រកួតដែលមាន ៣ ពិន្ទុលើសក្រុម Inter Milan និង Borussia Dortmund ៕