trollkhmer news

Barcelona និង AT.Madrid ព្រមបញ្ចប់រឿងក្ដីរបស់ Griezmann ដោយបង់ ១៥លានអឺរ៉ូ

ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១៥:២១

Barcelona និង AT.Madrid ព្រមបញ្ចប់រឿងក្ដីរបស់ Griezmann ដោយបង់ ១៥លានអឺរ៉ូ

អេស៉្បាញ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា Barcelona និង Atletico Madrid បានចុះកិច្ចព្រមព្រៀងសន្តិភាពជុំវិញករណី Antoine Griezmann ។



Barcelona ត្រូវបានពិន័យជាប្រាក់ចំនួន ៣០០ អឺរ៉ូចំពោះរឿងចរចាជាមួយ Griezmann មុនពេលតម្លៃកុងត្រារបស់កីឡាករត្រូវបានកាត់បន្ថយពី ២០០ លានអឺរ៉ូមកនៅត្រឹម ១២០ លានអឺរ៉ូ។ យោងតាម El Mundo កិច្ចព្រមព្រៀងនេះមើលឃើញថា Barcelona ចំណាយប្រាក់ ១៥ លានអឺរ៉ូ សម្រាប់សិទ្ធិក្នុងការចរចាសម្រាប់កីឡាកររបស់ក្រុម Atletico ចំនួន ៥ នាក់រួមមាន Saul និង Jose Gimenez ។ ហើយសិទ្ធិទាំងនេះមិនមែនជាកាតព្វកិច្ចក្នុងការទិញនោះទេ ប៉ុន្តែពួកគេផ្តល់ឱ្យ Barcelona នូវជម្រើសដើម្បីផ្គូផ្គងការដេញថ្លៃណាដែល Atletico ទទួលបានសម្រាប់កីឡាករទាំងនោះ។



ក្លិបទាំងពីរបានយល់ព្រមរក្សាអ៊ីមែល និងការសន្ទនាសម្ងាត់រវាង Griezmann និងអ្នកតំណាងរបស់គាត់ដែលបានបង្ហាញថា ការផ្ទេរទៅ Barcelona ត្រូវបានបញ្ជាក់កាលពីខែមីនា៕


ប្រែសំរួលដោយ : TK

ប្រភព​ : Marca