trollkhmer news

លេចភាពទាក់ទាញខ្លាំង Chanyeol សមាជិកក្រុម EXO ថតបង្ហាញម៉ាកទឹកអប់ល្បីរបស់អ៊ីតាលី

ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១៤:៥១

លេចភាពទាក់ទាញខ្លាំង Chanyeol សមាជិកក្រុម EXO ថតបង្ហាញម៉ាកទឹកអប់ល្បីរបស់អ៊ីតាលី

កូរ៉េខាងត្បូង៖ Chanyeol សមាជិករបស់ EXO កាន់តែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ ទៅលើការថតផ្សព្វផ្សាយផលិតផលទឹកអប់ម៉ាកល្បីរបស់អ៊ីតាលី ជាមួយនឹងរូបរាងស្រស់សង្ហាយ៉ាងខ្លាំង។



Chanyeol ថ្មីៗនេះ តារាប្រុសរូបនេះ បានសហការជាមួយទឹកអប់ម៉ាកល្បីរបស់អ៊ីតាលី 'Aqua di Parma' ដោយទទួលថតផ្សព្វផ្សាយ និងចុះផ្សាយក្នុងទស្សនាវដ្ដីម៉ូដ “W Korea” ក្នុងខែវិច្ឆិកាក្រោយនេះផងដែរ។ 





នៅក្នុងរូបថតសន្លឹករបស់តារាប្រុសរូបនេះ មានកាន់បង្ហាញនូវដបទឹកអប់ម៉ាកល្បីខាងលើបានបញ្ចេញភាពទាក់ទាញនៃភាពក្លាហាន និងមន្តស្នេហ៍របស់បុរស។ ធ្វើឱ្យគ្រប់គ្នាជាអ្នកគាំទ្ររបស់តារាប្រុសរូបនេះ និងអ្នកនិយមប្រើប្រាស់អ៊ីនធឺណេត មានភាពជ្រួលជ្រើមមិនតិចទេ ក្រោយពេលបានឃើញរូបថតស្រស់សង្ហាទាក់ទាញរបស់ Chanyeol លើគេហទំព័រផ្លូវការក្នុងទស្សនាវដ្តី 'W KOREA'។






ប្រែសំរួលដោយ : TK