trollkhmer news
Zinedine Zidane៖ ខ្ញុំចង់នៅ Real Madrid ជារៀងរហូត
ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១៤:១៥

អេស៉្បាញ៖ នៅមុនការប្រកួត Champions League រវាង Real Madrid និង Galatasaray នៅយប់ថ្ងៃអង្គារ គ្រូបង្វឹក Zinedine Zidane បានបដិសេធនូវការរំពឹងទុកពីអនាគតរបស់គាត់ជាមួយក្លិប។

ក្រុមអធិរាជសកំពុងប្រឈមនឹងហានិភ័យធ្លាក់ទៅ Europa League បន្ទាប់ពីចាញ់ក្រុម PSG និងស្មើជាមួយក្លិប Brugge ក្នុងការប្រកួតបើកឆាកពីរលើករបស់ពួកគេក្នុងពូល A។ ហើយការចាញ់នៅចុងសប្តាហ៍នេះ ក្រោមថ្វីជើងReal Mallorca បាននាំមកនូវពាក្យចចាមអារាមដែលលោក Jose Mourinho អាចនឹងមក Los Blancos សារជាថ្មី។
លោក Zidane បានប្រាប់អ្នកសារព័ត៌មានថា៖ «អ្វីដែលបានកើតឡើង វាបានកើតឡើងរួចទៅហើយ ។ បាល់ទាត់តែងតែភ្លេចនូវអ្វីដែលអ្នកសម្រេចបាន នេះគឺជាជីវិត។ អ្វីដែលខ្ញុំត្រូវធ្វើគឺផ្តល់ឱ្យអស់ពីសមត្ថភាព ហើយគិតវិជ្ជមានជានិច្ច។ ខ្ញុំមិនដឹងថាតើខ្ញុំមានអ្វីដែលត្រូវចាញ់ Galatasaray នោះទេ។ ខ្ញុំចង់នៅ Real Madrid ជារៀងរហូត ហើយយើងដឹងពីស្ថានភាពនេះ ។

ក្រឡេកមកមើលកីឡាករខ្លួន គ្រូបង្វឹកសញ្ជាតិបារាំងក៍គូសបញ្ជាក់ពីការពិតដែលថា ពួកគេក៏ចង់បង្វែរស្ថានភាពរបស់ក្លិបឱ្យប្រសើរឡើងផងដែរ៕
ប្រែសំរួលដោយ : TK
ប្រភព : Marca
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត