trollkhmer news

ព្រះមហាក្សត្រថៃ ដកហូតឋានៈរាជវង្ស និងមុខដំណែងអ្នកម្នាង សៃនីណាត ព្រោះ“ ភាពមិនស្មោះត្រង់”

ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១១:៥៣

ព្រះមហាក្សត្រថៃ ដកហូតឋានៈរាជវង្ស និងមុខដំណែងអ្នកម្នាង សៃនីណាត ព្រោះ“ ភាពមិនស្មោះត្រង់”

ព្រះមហាក្សត្រថៃ មហាវេជ្ជរាឡុងកន បានដកហូតឋានៈរាជវង្ស និងមុខដំណែងរបស់អ្នកម្នាង សៃនីណាត វង្សវិជ្ជរ៉ាផេកឌី ព្រោះ "ភាពមិនស្មោះត្រង់"។ សេចក្តីប្រកាសជាផ្លូវការបានចុះផ្សាយថា អ្នកម្នាងមាន "មហិច្ឆតា" លើកខ្លួនឯងស្មើម្ចាស់ក្សត្រី ដែល “ទង្វើនេះ ត្រូវចាត់ទុកជាការមិនគោរពព្រះមហាក្សត្រ”



អ្នកម្នាងត្រូវបានតែងតាំងនៅខែកក្កដា ពីរខែបន្ទាប់ពីព្រះរាជាបានរៀបអភិសេកជាមួយម្ចាស់ក្សត្រីសុធីដាដែលជាមហេសីទី៤ របស់ព្រះអង្គ។ អ្នកម្នាង សៃនីណាត ជាឧត្តមសេនីយ៍ទោ អ្នកបើកបរយន្តហោះ គិលានុប្បដ្ឋាយិកា និងអង្គរក្សដំបូងគេដែលទទួលងារជាគោរមងារកំពូលក្នុងរយៈពេលជិតមួយសតវត្សរ៍។ 



ព្រះមហាក្សត្រីសុធីតា ព្រះជន្ម ៤១វស្សា ដែលជាអតីតអ្នកបម្រើការលើយន្តហោះ និងអនុប្រធានអង្គភាពអង្គរក្ស គឺជាដៃគូដ៏យូរអង្វែងរបស់ព្រះមហាក្សត្រថៃ មហាវេជ្ជរាឡុងកន ដែលតែងតែយាងទៅណាមកណាជាសាធារណៈ។

គួរបញ្ជាក់ថា សេចក្តីប្រកាសស្តីពីការដកហូតដំណែងរបស់អ្នកម្នាង សៃនីណាត ត្រូវបានចុះផ្សាយនៅក្នុងកាសែត Royal Gazette កាលពីថ្ងៃច័ន្ទ៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC