trollkhmer news

Real ត្រៀមលុយ​ ១៦០លានអឺរ៉ូ ដើម្បីចរចាយកកីឡាករឆ្នើមម្នាក់ពីក្លិប Dortmund

ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១១:២៦

Real ត្រៀមលុយ​ ១៦០លានអឺរ៉ូ ដើម្បីចរចាយកកីឡាករឆ្នើមម្នាក់ពីក្លិប Dortmund

អេស៉្បាញ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា Real Madrid កំពុងតែត្រៀមលុយ ១៦០លានអឺរ៉ូ ដើម្បីចរចាយក Jadon Sancho ពីក្លិប Dortmund  នៅរដូវក្តៅខាងមុខនេះ។



Sancho គឺជាកីឡាករឆ្នើមម្នាក់ក្នុងចំណោមកីឡាករឆ្នើមៗផ្សេងទៀតនៅអឺរ៉ុបកាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ១២គ្រាប់ និង Assist ១៤លើកសម្រាប់ Borussia Dortmund ។ ទម្រង់លេងរបស់គេនៅក្នុងក្របខ័ណ្ឌ Bundesliga ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្លិបផ្សេងៗ ហើយកីឡាករជំទង់នេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយ Manchester United។

ទោះយ៉ាងណា Sancho បានសម្រេចចិត្តស្នាក់នៅក្លិបអាល្លឺម៉ង់ តែយ៉ាងណាក្ដីក្លិបបានសារភាពជាសាធារណៈថា នឹងពិបាកក្នុងការរក្សាកីឡាករឆ្នើមឱ្យនៅលើសពីឆ្នាំក្រោយ ព្រោះកន្លងមកក្រុមបិសាចក្រហម និងបាសេឡូណាបានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេ ប៉ុន្តែពេលនេះសារព័ត៌មាន Daily Mail បានឱ្យដឹងថា Real ក៏ចាប់អារម្មណ៍លើកីឡាករដ៏អស្ចារ្យម្នាក់នេះ ផងដែរ។



ចំណាប់អារម្មណ៍របស់ក្រុមអធិរាជសនឹងពឹងផ្អែកទាំងស្រុងទៅលើថាតើ Kylian Mbappéដែលជាគោលដៅរបស់ពួកគេសម្រេចចិត្តចាកចេញពី PSG ឫយ៉ាងណា ប៉ុន្តែប្រសិនបើគាត់នៅប្រទេសបារាំង នោះភាគីរបស់លោក Zidane សុខចិត្តចំណាយប្រាក់ដ៍ច្រើនសម្រាប់កីឡាករអន្តរជាតិអង់គ្លេសវិញ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball