trollkhmer news
van Dijk ជាកីឡាករម្នាក់ក្នុងចំណោម ៧នាក់របស់ Liverpool ដែលមានឈ្មោះក្នុងបញ្ជី Ballon d’Or
ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១០:៤០

បរទេស៖ Virgil van Dijk គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករហង្សក្រហម Liverpool ៧ នាក់ដែលមានឈ្មោះក្នុងបញ្ជីកីឡាករ ៣០នាក់ចុងក្រោយ សម្រាប់ពានរង្វាន់ Ballon d’Or ឆ្នាំ ២០១៩ ។

Mohamed Salah, Sadio Mane, Roberto Firmino, Trent Alexander-Arnold, Georginio Wijnaldum និង Alisson សុទ្ធតែត្រូវបានជ្រើសរើស។ រីឯ ManCity ក៍មានកីឡាករចំនួន ៥ រូប រួមមាន៖ Raheem Sterling, Riyad Mahrez, Kevin de Bruyne, Bernardo Silva និង Sergio Aguero។

ដោយឡែក Ronaldo និង Messi ដែលបានឈ្នះពានរង្វាន់នេះ ម្នាក់ ៥ ដង រួចមកហើយនៅតែមានឈ្មោះដដែល តែការខកខានដ៏ធំបំផុតពីបញ្ជីគឺ គ្មានខ្សែប្រយុទ្ធ PSG កីឡាករ Neymar, ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba និងខ្សែប្រយុទ្ធអង់គ្លេស Harry Kane៕
ប្រែសំរួលដោយ : TK
ប្រភព : BBC
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត