trollkhmer news

Arsenal ធ្លាក់ពីលេខ៣​ មកលេខ៥ ក្រោមថ្វីជើងរបស់ក្រុម Sheffield United (មានវីដេអូ)

ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ០៩:៤៩

Arsenal ធ្លាក់ពីលេខ៣​ មកលេខ៥ ក្រោមថ្វីជើងរបស់ក្រុម Sheffield United (មានវីដេអូ)

អង់គ្លេស៖ ក្លិប Sheffield United ទទួលបានជ័យជម្នះគួរឱ្យភ្ញាក់ផ្អើលលើក្រុម Arsenal ក្នុងការឈានទៅពាក់កណ្តាលតារាងនៃក្របខ័ណ្ឌ Premier League។



Lys Mousset បានចាប់ផ្តើមការប្រកួតលើកដំបូងរបស់គាត់សម្រាប់ក្រុមរហស្សនាម Blades ជាមួយនឹងការរកគ្រាប់បាល់ក្នុងតង់ទីមួយ។ ដោយឡែកកីឡាករតម្លៃ ៧២ លានផោន Pepe របស់ Arsenal បែរជាស៊ុតមិនចូលទីត្រឹមចម្ងាយ ៦ យ៉ាត។



ជ័យជម្នះនេះគឺជាលទ្ធផលដ៏ធំបំផុតរបស់ក្រុម Sheffield United ចាប់តាំងពីពួកគេបានវិលទៅកាន់ក្របខ័ណ្ឌ Premier League ខណៈដែលពួកគេបានឈានដល់ចំណាត់ថ្នាក់លេខ៩ ដោយមាន ៤ ពិន្ទុដាច់ពីតំបន់កាត់ចោល ហើយក្រុមកាំភ្លើងធំ Arsenal ធ្លាក់ពីតំបន់ Top4៕