trollkhmer news

Barcelona និង Real ព្រមព្រៀង​គ្នារើសថ្ងៃសម្រាប់ El Clasico ​រួចរាល់ហើយ

ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១០:៤១

Barcelona និង Real  ព្រមព្រៀង​គ្នារើសថ្ងៃសម្រាប់ El Clasico ​រួចរាល់ហើយ

អេស៉្បាញ៖ Real Madrid និង Barcelona ចេញសេចក្ដីថ្លែងការណ៍ថា ក្លិបទាំងពីរបានព្រមព្រៀងគ្នាថា នឹងលេងប្រកួត El Clasico នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទឹកដី Camp Nou។



កាលពីពេលថ្មីៗនេះ សហព័ន្ធបាល់ទាត់អេស្ប៉ាញបានស្នើឱ្យប្រកួត El Clasico លើកទី១ លេងនៅទឹកដី Real Madrid។ យ៉ាងណាមិញ កាលពីថ្ងៃព្រហស្បតិ៍ Barcelona បានបដិសេធ ដោយអះអាងថា ខ្លួនជឿជាក់ពីសន្តិសុខ និងសុវត្ថិភាពអំឡុងពេលការប្រកួត។ ក្រោយមក គណៈកម្មការរៀបចំការប្រកួតក៏ទុកពេលឲ្យក្លិបយក្សទាំងពីរសម្រេចរហូតដល់ថ្ងៃទី២១ ខែតុលា។ ក្នុងថ្ងៃសុក្រនេះ ក្លិបទាំងពីរក៏សម្រេចជ្រើសរើសថ្ងៃទី១៨ ខែធ្នូ។



គួររម្លឹកផងដែរថា ក្នុងពេលថ្មីៗនេះ ផ្ទុះការតវ៉ានៅតំបន់កាតាឡាន់ ជាពិសេសទីក្រុងបាសេឡូណា ដោយសារតែតុលាការកំពូលអេស្ប៉ាញចេញសាលក្រមដាក់ទោសសកម្មជនទាមទារឯករាជ្យឲ្យជាប់ពន្ធនាគារពី ៩ ទៅ ១៣ឆ្នាំ៕




ប្រែសំរួលដោយ : TK

ប្រភព​ : Marca