trollkhmer news

ManUtd កំពុងពិចារណាផ្ទេរយកខ្សែបម្រើ Emre Can ពី Juventus ក្នុងខែមករា

ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១០:១៦

ManUtd កំពុងពិចារណាផ្ទេរយកខ្សែបម្រើ Emre Can ពី Juventus ក្នុងខែមករា

អ៊ីតាលី៖ ឥឡូវនេះទូរទស្សន៍ Sky Sports កំពុងរាយការណ៍ថា ក្រុមបិសាចក្រហម Manchester United កំពុងពិចារណាផ្ទេរយកខ្សែបម្រើ Emre Can ពី Juventus ក្នុងខែមករា ។



អនាគតរបស់ Emre Can ហាក់ដូចជាមានភាពស្រពិចស្រពិល បន្ទាប់ពីត្រូវបានកាត់ឈ្មោះចេញពីបញ្ជី Champions League ។ បន្ទាប់ពីគេហទំព័រ Tuttosport បានសរសេរកាលពីថ្ងៃអង្គារថា ជនជាតិអាឡឺម៉ង់អាចដើរតាមលោក Max Allegri និងមិត្តរួមក្រុម Mario Mandzukic ទៅកាន់ Old Trafford ។

គាត់បានបង្ហាញខ្លួន ៣៧ ដងសំរាប់ក្រុមរហស្សនាម Old Lady ជាមួយអតីតគ្រូ Max Allegri កាលពីរដូវកាលមុនដោយឈ្នះ Scudetto តែបានបាត់បង់កន្លែងនៅក្នុងក្រុម បន្ទាប់ពីក្លិបបានតែងតាំងលោក Maurizio Sarri  នៅរដូវក្តៅ។



បញ្ជាក់ផងដែរថា កីឡាករវ័យ ២៥ ឆ្នាំរូបនេះធ្លាប់ចំណាយពេល ៤ឆ្នាំនៅ Liverpool មុនពេលចូលរួមជាមួយក្រុមម្ចាស់ជើងឯកអ៊ីតាលីកាលពីរដូវក្តៅឆ្នាំ ២០១៨ ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Football-italia