trollkhmer news

ខ្សែការពារ Joel Matip របស់ Liverpool បន្តកុងត្រាថ្មីរយៈពេលវែងជាមួយក្លិប

ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ០៩:៥០

 ខ្សែការពារ Joel Matip របស់ Liverpool បន្តកុងត្រាថ្មីរយៈពេលវែងជាមួយក្លិប

អង់គ្លេស៖ ខ្សែការពារ Joel Matip របស់ក្រុមហង្សក្រហម Liverpool បានចុះកុងត្រារយៈពេលវែងថ្មីដែលនឹងធ្វើឱ្យរូបគេនៅក្លិបរហូតដល់រដូវក្តៅឆ្នាំ ២០២៤ ។



កីឡាករអន្តរជាតិកាមេរ៉ូនវ័យ ២៨ ឆ្នាំរូបនេះរកបាន ២ គ្រាប់ក្នុងការបង្ហាញខ្លួន ៩ ដងក្នុងការប្រកួតទាំងអស់សម្រាប់ហង្សក្រហមរដូវកាលនេះ។  រូបគេបានចូលរួមជាមួយ Liverpool ពីក្លិប Schalke កាលពីឆ្នាំ ២០១៦ និងបានជួយក្រុមរបស់លោក Jurgen Klopp ឈ្នះពានរង្វាន់ Champions League ឆ្នាំ ២០១៨-១៩ ។



កីឡាកររូបនេះបាននិយាយថា៖ « នេះគឺជាអារម្មណ៍ដ៏អស្ចារ្យមួយដែលបានក្លាយជាផ្នែកដ៏វែងមួយរបស់ក្លិប។ ពីខាងក្រៅអ្នកដឹងថា Liverpool គឺជាក្លិបដ៏ធំមួយ ប៉ុន្តែនៅពេលដែលអ្នកបានចូលរួមជាមួយក្រុម ពេលនោះអ្នកពិតជាទទួលបានអារម្មណ៍ថាតើក្លិបនេះធំប៉ុនណានៅក្នុងប្រទេសទាំងអស់ - អ្នកគាំទ្រគឺនៅគ្រប់ទីកន្លែង » ៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC