trollkhmer news

HAVAL ជាប់ចំណាត់ថ្នាក់ជាម៉ាករថយន្តលេខ១ ក្រោមការវាយតម្លៃរបស់ក្រុមហ៊ុនអន្តរជាតិ Brand Finance Global

ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ០៩:៤២

HAVAL ជាប់ចំណាត់ថ្នាក់ជាម៉ាករថយន្តលេខ១ ក្រោមការវាយតម្លៃរបស់ក្រុមហ៊ុនអន្តរជាតិ Brand Finance Global

ក្រុមហ៊ុន Brand Finance ដែលជាក្រុមហ៊ុនអន្តរជាតិផ្តល់សេវាពិគ្រោះយោបល់ និងវាយតម្លៃតម្លៃ បានចេញផ្សាយរបាយការណ៍ Brand Finance Global 500។ ម៉ាករថយន្ត HAVAL បានជាប់ក្នុងបញ្ជីម៉ាកយីហោទាំង ៥០០ ដែលមានតម្លៃបំផុតលើពិភពលោក និងត្រូវបានចាត់ថ្នាក់នាំមុខគេលើម៉ាករថយន្តផ្សេងទៀតរបស់ប្រទេសចិន។



ក្រុមហ៊ុន Brand Finance ជាក្រុមហ៊ុនផ្តល់សេវាប្រឹក្សា និងវាយតម្លៃឯករាជ្យនិងល្បីឈ្មោះនៅក្នុងចក្រភពអង់គ្លេស ហើយមានជំនាញនិងឯករាជ្យភាពរបស់ក្រុមហ៊ុនត្រូវបានទទួលស្គាល់ដោយបណ្តាក្រុមហ៊ុនសាធារណៈរបស់ពិភពលោក។



 HAVAL ជាប់ជាម៉ាករថយន្តប្រភេទ SUV រយៈពេល ៨ ឆ្នាំជាប់គ្នា



ក្នុងឆ្នាំ ២០១៧  HAVAL ដែលជាម៉ាកយីហោនាំមុខលើរថយន្តប្រភេទ SUV បានលក់អស់ជាង ៨៥០,០០០ គ្រឿង ដែលកាន់កាប់តំណែងឈានមុខគេនៅលើទីផ្សាររថយន្តប្រភេទ SUV រយៈពេល ៨ ឆ្នាំជាប់គ្នា។ សមិទ្ធផលនេះសម្រេចបានដោយសារតែការខិតខំប្រឹងប្រែងគ្មានទីបញ្ចប់របស់ម៉ាក HAVAL ក្នុងការផ្លាស់ប្តូរ និងកែលម្អរចនាសម្ព័ន្ធផលិតផល។ HAVAL H6 ជា “ រថយន្តប្រភេទ SUV ថ្នាក់ជាតិរបស់ប្រទេសចិន” ដែលលក់បានជាង ៥០០,០០០ គ្រឿងហើយម៉ូដែលនេះបានជាប់ចំណាត់ថ្នាក់ជើងឯកអស់រយៈពេល ៥៧ ខែជាប់ៗគ្នាហើយវាក្លាយជាម៉ាកដែលលក់ដាច់ជាងគេ។ ម៉ាស៊ីន 11.5GDIT ដែលបំពាក់សម្រាប់យីហោ HAVAL H6 ថ្មីនេះត្រូវបានគេផ្តល់តម្លៃថាជា “បេះដូងចិន” នៃពានរង្វាន់ផ្នែកម៉ាស៊ីនដ៏ល្អបំផុតប្រចាំឆ្នាំ ២០១៧ និងប្រអប់លេខប្រភេទ 7DCT បានឈ្នះពានផ្នែកប្រអប់លេខដ៏ល្អបំផុតលើពិភពលោក។ 


  
 រូបរាង H6 ថ្មីលេចធ្លោលើទីផ្សារ ហើយមានគោលបំណងផ្តល់ជូនអ្នកបើកបរនិងអ្នករួមដំណើរនូវបទពិសោធន៍នៃការបើកបរប្រកបដោយសុវត្ថិភាពនិងប្រកបដោយផាសុកភាពជាមួយនឹងបច្ចេកវិទ្យា និងការកម្សាន្តរីករាយជាមួយនឹងភាពទាក់ទាញរបស់ HAVAL ដែលមានសមត្ថភាពអស្ចារ្យ។ 


 
ចាប់តាំងពីការបង្ហាញខ្លួននៅលើទីផ្សារ  HAVAL H2 លក់បានជាង ១០,០០០ គ្រឿងសម្រាប់រយៈពេល ៣៩ ខែជាប់ៗគ្នាហើយដូច្នេះវាក្លាយជាម៉ូដែលតារានៅលើទីផ្សាររថយន្តប្រភេទ SUV ខ្នាតតូច។ រូបរាងទាន់សម័យ និងផ្ទៃខាងក្នុងដ៏ល្អឥតខ្ចោះធ្វើឱ្យវាទទួលបានការពេញនិយមយ៉ាងខ្លាំងពីអតិថិជនក្នុងស្រុកនិងក្រៅស្រុក។


 
 HAVAL គឺជារថយន្តម៉ាកឈានមុខលើលើប្រភេទ SUV  ដែលតែងតែផ្តោតលើ “ សុវត្ថិភាព” ជាចម្បង។ ចាប់ពីចំណាត់ថ្នាក់ “ យីហោរថយន្ត SUV ដែលមានឥទ្ធិពលបំផុតលើពិភពលោក ” រហូតដល់ចំណាត់ថ្នាក់“ ការពេញនិយមខ្លាំងបំផុតរបស់អតិថិជន ” និងពីការបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍នៅអាមេរិកខាងជើងនិងអឺរ៉ុបរហូតដល់ការចែកចាយផលិតផលម៉ាកនេះទៅកាន់បណ្តាប្រទេសជាង ៤០ ប្រទេស ម៉ាក HAVAL បានអភិវឌ្ឍខ្លួនក្លាយជាម៉ាករថយន្ត SUV ដែលមានតម្លៃបំផុតនៅលើពិភពលោក។



ម៉ាក HAVAL ទទួលបានវិញ្ញាបនប័ត្រសុវត្ថិភាពលំដាប់ផ្កាយប្រាំរបស់ស្ថាប័ន C-NCAP ផ្តល់ជូនអតិថិជននូវ “ ប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុត” និងឈានមុខគេក្នុងការធ្វើតេស្តិ៍ ដោយមិនត្រឹមតែបង្ហាញពីភាពរឹងមាំរបស់ HAVAL ក្នុងនាមជាយីហោឈានមុខលើរថយន្ត SUV ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សជាម៉ាកយីហោរថយន្តល្បីល្បាញផ្នែកសុវត្ថិភាព។



ម៉ាក HAVAL មានបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយបំផុតដូចជា ប្រព័ន្ធមុខងារផ្តល់ដំណឹងពេលវ៉ាជែង (blind spot monitoring system) មុខងារផ្តល់ដំណឹងអំពីការចេញពីគន្លងផ្លូវ (lane departure warning) ប្រព័ន្ធជំនួយចត (park assist system) តួរថយន្តរឹងមាំ និងប្រព័ន្ធការពារ 3DP និង ប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃ (smarter security system) ក្នុងគោលបំណងផ្តល់ជូនអ្នកបើកបរនិងអ្នករួមដំណើររបស់យើងនូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពគ្រប់ស្ថានភាពផ្លូវ។ 

ចំពោះព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញផ្ទាល់ទីតាំង SHOWROOM របស់ក្រុមហ៊ុន WORLDWIDE MOTORS COMPANY  LTD  (WMC)  ដែលមានអាសយដ្ឋាននៅអគារលេខ79 មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ឬធ្វើការទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ 078 999006 សម្រាប់កុម្ម៉ង់ទិញម៉ាករថយន្តនេះ៕


ប្រែសំរួលដោយ : TK