trollkhmer news

van Dijk៖​ ការប្រកួតទល់នឹង ManUtd មិនមែនជាការប្រកួតធំជាងគេសម្រាប់ហង្សក្រហមឡើយ

ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១៦:២៤

van Dijk៖​ ការប្រកួតទល់នឹង ManUtd មិនមែនជាការប្រកួតធំជាងគេសម្រាប់ហង្សក្រហមឡើយ

អង់គ្លេស៖ លោក Virgil van Dijk និយាយថា ការប្រកួតជាមួយក្រុមបិសាចក្រហម Manchester United គឺមិនសំខាន់ទៀតទេក្នុងរដូវកាលរបស់ Liverpool ។



ក្រុមនៅលើកំពូលតារាង Premier League នឹងសម្លឹងរកការការពារ និងបង្កើនពិន្ទុរបស់ពួកគេនៅពេលធ្វើដំណើរទៅកាន់ទឹកដី Old Trafford នៅថ្ងៃអាទិត្យ។ ជ័យជម្នះក្នុងលីហ្គចំនួន ៨ លើកបានធ្វើឱ្យក្រុមរបស់លោក Jurgen Klopp គ្រប់គ្រងការប្រជែងដណ្តើមជើងឯក និងមានការគាំទ្រយ៉ាងមុតមាំនឹងក្រុមបិសាចក្រហមដែលកំពុងជាប់ចំណាត់ថ្នាក់លេខ១២ ។

ការជួបគ្នាលើកមុនរវាងគូប្រជែងដ៏ជូរចត់អាចត្រូវបានគេមើលឃើញថា ជាការបង្ហាញនៅអ្នកលើកពានមុនរដូវកាល ប៉ុន្តែជាមួយនឹងក្រុមម្ចាស់ជើងឯកអ៊ឺរ៉ុប Liverpool ឥឡូវនេះកំពុងប្រជែងគ្នាដើម្បីដណ្តើមពានរង្វាន់ជាច្រើននៅខាងមុខ តែខ្សែការពារ Van Dijk បាននិយាយថា ការប្រកួតនេះមិនមែនជាកា្រប្រកួតដ៍ធំប្រចាំរដូវកាលនោះទេ។



ខ្សែការពារជម្រើសជាតិហូឡង់រូបនេះបានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «  ការប្រកួតនោះពិតជាអស្ចារ្យណាស់សម្រាប់អ្នកគាំទ្រ តែខ្ញុំគិតថា រាល់ការប្រកួតនៅ Champions League គឺធំជាង។ បរិយាកាសទាំងមូល និងកំពុងនាំមុខការប្រកួតជាក់ស្តែងគឺអស្ចារ្យជាងការប្រកួតដទៃទៀត»៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball