trollkhmer news

ManUtd ចូលខ្លួនប្រជែង Spurs យកខ្សែបម្រើឆ្នើមម្នាក់ពីក្លិប Monchengladbach

ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១៥:០៦

ManUtd ចូលខ្លួនប្រជែង Spurs យកខ្សែបម្រើឆ្នើមម្នាក់ពីក្លិប Monchengladbach
 
អង់គ្លេស៖ យោងតាមសារព័ត៌មាន Bild បានឱ្យដឹងថា Manchester United និង Tottenham Hotspur ស្ថិតក្នុងចំណោមក្លិបដែលចាប់អារម្មណ៍ក្នុងការដេញថ្លៃដ៏ច្រើនសម្រាប់កីឡាករ Denis Zakaria របស់ក្លិប Borussia Monchengladbach ។



ខ្សែបម្រើដែលមានការចាប់អារម្មណ៍ចាប់តាំងពីបានចូលរួមជាមួយក្រុមយុវជនស្វ៊ីសនៅឆ្នាំ ២០១៧ ឥឡូវនេះត្រូវបានក្លិប Bundesliga ដាក់តម្លៃ ៤៤ លានផោន តែការដាក់តម្លៃនេះប្រហែលមិនអាចរារាំង ManUtd និង Spurs ក្នុងការទិញកីឡាករវ័យ ២២ឆ្នាំដែលមានទេពកោសល្យរូបនេះទេ។



នាយកផ្នែកកីឡាគឺលោក Max Erberl កំពុងទាមទារតម្លៃខ្លួនខ្ពស់ ប៉ុន្តែបានសារភាពថា ក្លិបនឹងស្តាប់ការដេញថ្លៃដែលសមហេតុផល។ ពួកគេសង្ឃឹមថា នឹងទទួលបានប្រាក់ច្រើនជាង ៣៥លានផោនដែល Arsenal បានចំណាយសម្រាប់ Granit Xhaka ក្នុងឆ្នាំ ២០១៦ ហើយនឹងព្រមចរចានៅរដូវក្តៅខាងមុខទំនងជាងខែមករា៕


ប្រែសំរួលដោយ : TK

ប្រភព​ : Dailymail