trollkhmer news

Ronaldo គ្រងតំណែងជាបុគ្គលរកចំណូលបានច្រើនជាងគេលើ Instagram

ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១៤:១១

Ronaldo គ្រងតំណែងជាបុគ្គលរកចំណូលបានច្រើនជាងគេលើ Instagram

បរទេស៖ Cristiano Ronaldo បានគ្រងតំណែងជាបុគ្គលរកចំណូលបានច្រើនជាងគេលើ Instagram លើសតារាល្បីៗលើពិភពលោក។



ជាក់ស្ដែង១២ខែកន្លងទៅ Ronaldo បង្ហោះផ្សព្វផ្សាយបាន ៣៤រូប រកចំណូលបាន ៤៣,៣លានអឺរ៉ូ ខណៈរូប១សន្លឹកគេរកបាន ៨៨៣.០០០អឺរ៉ូ  ចំណែក Messi វិញបង្ហោះបាន៣៦រូប ក្នុងរូប១សន្លឹកបាន ៥៨៦,០០០ អឺរ៉ូ សរុបបាន ២១.១លានអឺរ៉ូ ។ តារាម៉ូដែល Kendall Jenner នៅលេខបី រកបាន ១៤,៤លានអឺរ៉ូ ឯ David Beckham នៅលេខបួនរកបាន ៩,៦៩លានផោន៕ 



ស្ថិតិថ្មីដែលគេបានសិក្សាក្នុងរយៈពេល១២ខែចុងក្រោយ Ronaldo រកបានដល់ទៅ៤៣,៣លានអឺរ៉ូពីបណ្ដាញសង្គមដ៏ល្បីខាងលើ សម្រាប់ចំណូលគឺគេគិតលើចំនួនរូបដែលពួកគេបង្ហោះផ្សព្វផ្សាយផលិតផលផ្សេងៗលើ Instagram៕


ប្រែសំរួលដោយ : TK

ប្រភព​ : Marca