trollkhmer news

សេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៤ ខែតុលា កម្រិតទឹកភ្លៀងធ្លាក់ចុះពីតិចទៅបង្គួរ

ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១០:៥៣

សេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៤ ខែតុលា កម្រិតទឹកភ្លៀងធ្លាក់ចុះពីតិចទៅបង្គួរ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។

ឥទ្ធិពលនៃជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន បាននិងកំពុងរំកិលអូសបន្លាយមកលើភាគខាងជើង និងភាគឦសានកម្ពុជា និងភាគខាងក្រោមទទួលរងនូវខ្យល់នាំមកនូវសំណើមបក់ពីសមុទ្រចិនខាងត្បូង។ 

ជាមួយគ្នានេះ ក្រសួងអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតឡើងជាយថាហេតុ ពិសេសខេត្តតំបន់វាលទំនាប៕




ប្រែសំរួលដោយ : TK