trollkhmer news

ប្លែកភ្នែកតែម្ដង! Minhyun សមាជិករបស់ NU'EST ថតបង្ហាញផលិតផលក្រែមបបូរមាត់ថ្មី

ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១០:១៤

ប្លែកភ្នែកតែម្ដង! Minhyun សមាជិករបស់ NU'EST ថតបង្ហាញផលិតផលក្រែមបបូរមាត់ថ្មី

កូរ៉េខាងត្បូង៖ គ្មានអ្នកណាម្នាក់អាចស្មានដល់នោះទេថា តារាប្រុសរូបសង្ហា Hwang minhyun សមាជិករបស់ NU'EST ថតស្ពតផ្សព្វផ្សាយផលិតផលក្រែមលាបបបូរមាត់ថ្មី ដែលត្រៀមនឹងចេញលក់នៅទីផ្សារនូវរដូវស្លឹកឈើជ្រុះនេះ។



នេះបើយោងតាមរយៈកាលចេញផ្សាយក្នុងទស្សនាវដ្ដី 'COSMOPOLITAN' នៅថ្ងៃទី ១៨ ខែតុលានេះ ជាមួយនឹងរូបភាពថ្មីរបស់ Minhyun យ៉ាងស្រស់សង្ហា សាច់មុខម៉ត់ស្អាត បបូរមាត់មានភាពទាក់ទាញ មិនចាញ់តារាស្រីៗប៉ុន្មានទេ ថតបង្ហាញអមជាមួយបំពង់ក្រែមលាបបបូរមាត់ ចំនួន ៤ ពណ៌ សុទ្ធសឹងតែជាពណ៌ដ៏ពេញនិយម ជាម៉ាកគ្រឿងសម្អាងរបស់ 'Mac'








ប្រែសំរួលដោយ : TK