trollkhmer news

អុញ! ម៉េចអ៊ីចេះ!លេចធ្លាយរូបភាព Zidane ទៅជួប Pogba នៅទីក្រុងឌូបៃ

ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១០:១២

អុញ! ម៉េចអ៊ីចេះ!លេចធ្លាយរូបភាព Zidane ទៅជួប Pogba នៅទីក្រុងឌូបៃ

បរទេស៖ បែកធ្លាយរូបភាពលោក Zinedine Zidane ទៅជួបខ្សែបម្រើក្រុម Manchester United កីឡាករ Paul Pogba នៅទីក្រុងឌូបៃ។



គ្រូបង្វឹកជនជាតិបារាំងរូបនេះបានចូលរួមក្នុងសន្និសីទមួយនៅក្នុងទីក្រុងអារ៉ាប់ ខណៈខ្សែបម្រើរបស់ក្រុមបិសាចក្រហមបានធ្វើដំណើរទៅទីនោះដើម្បីបន្តការព្យាបាលរបួសកជើង។ កាសែត Daily និង Mirror បានចុះផ្សាយនូវរូបភាពរបស់អ្នកទាំងពីរដែលមានការសន្ទនាដែលជំរុញឱ្យមានការរំពឹងទុកពីការផ្ទេររបស់ Pogba ទៅទីក្រុងម៉ាឌ្រីដនាពេលអនាគត។



Zidane ធ្លាប់បានព្យាយាមចុះហត្ថលេខានាំយក Pogba នៅរដូវក្តៅ ប៉ុន្តែក្រុមបិសាចក្រហមបានបដិសេធមិនចូលក្នុងការចរចា ទោះបីជាភ្នាក់ងាររបស់កីឡាករ គឺលោក Mino Raiola បានបញ្ជាក់យ៉ាងច្បាស់ថា Pogba ពិតជាចង់ស្វែករកបទពិសោធន៍ថ្មីក៍ដោយ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Marca