trollkhmer news

ការសម្រេចចិត្តលើកាលបរិច្ឆេទ El Clasico ត្រូវបានពន្យារពេល

ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ០៩:៤៩

 ការសម្រេចចិត្តលើកាលបរិច្ឆេទ El Clasico ត្រូវបានពន្យារពេល

អេស៉្បាញ៖ ការប្រកួត El Clasico មិនបានរកឃើញដំណោះស្រាយដំបូងទេ ដោយការសម្រេចចិត្តត្រូវបានពន្យារពេលរហូតដល់ថ្ងៃច័ន្ទទី ២១ ខែតុលា។



Barcelona និង Real Madrid បានដាក់សំណើរបស់ពួកគេទៅគណៈកម្មាធិការប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់អេស្បាញ (RFEF) ដែលទទួលខុសត្រូវវាយតម្លៃ និងធ្វើការសម្រេចចិត្តលើរឿងនេះ។

ក្លិបទាំងពីរបានយល់ព្រមថា ពួកគេមិនចង់លេង Clasico ដំបូង ក្នុងរដូវកាលនេះនៅឯ Estadio Santiago Bernabeu ហើយបានទទួលយកគំនិតនៃការផ្លាស់ប្តូរកាលបរិច្ឆេទ ដោយអ្វីគ្រប់យ៉ាងចង្អុលបង្ហាញឆ្ពោះទៅរកការប្រកួតដែលនឹងកើតឡើងនៅថ្ងៃទី១៨ ខែធ្នូ ទោះយ៉ាងណា LaLiga មិនពេញចិត្ត នៃការប្រកួតដែលលេងនៅថ្ងៃពុធពាក់កណ្ដាលសប្ដាហ៍ទេ។



ផ្ទុយទៅវិញ LaLiga បានស្នើថា ការប្រកួតនេះគួរតែលេងនៅថ្ងៃសៅរ៍ទី៧ ខែធ្នូដើម្បីប្រកួតនៅចុងសប្តាហ៍ ហើយមិនមានផលប៉ះពាល់ធំដុំដល់មនុស្សរាប់លាននាក់ដែលកំពុងមើលជុំវិញពិភពលោក៕


ប្រែសំរួលដោយ : TK

ប្រភព​ : Marca