trollkhmer news

Barcelona ត្រៀមចរចាជាមួយ Bayern ជុំវិញតម្លៃខ្លួនរបស់ Philippe Coutinho

ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១៤:៣៣

Barcelona ត្រៀមចរចាជាមួយ Bayern ជុំវិញតម្លៃខ្លួនរបស់ Philippe Coutinho

បរទេស៖ ក្រុម Bayern Munich និង Barcelona បានត្រៀមខ្លួនរួចជាស្រេច ដើម្បីអង្គុយពិភាក្សាពីតម្លៃទិញកីឡាករ Philippe Coutinho។



យោងទៅតាមប្រភពនៅក្នុងប្រទេសអេស្ប៉ាញ និងអាឡឺម៉ង់ដែលបានអះអាងថា ក្រុមយក្សអេស៉្បាញពិតជាធ្វើឱ្យកីឡាករអន្តរជាតិប្រេស៊ីលខកចិត្តដែលទាមទារជម្រើសដំបូងក្នុងក្រុម។ ហើយក្រុមយក្សកាតាឡានបានត្រៀមខ្លួនអង្គុយជាមួយក្រុម Bayern មុនថ្ងៃបុណ្យណូអែល ដើម្បីជជែករឿងតម្លៃខ្លួនកីឡាករ។



បន្ទាប់ពីចូលរួមជាមួយ Bayern បានពីរ បីខែក្នុងលក្ខខណ្ឌខ្ចីជើង ក្លិបនេះកំពុងគិតរួចហើយពីការទិញដាច់សម្រាប់ឆ្នាំ ២០២០/២១។ ក្រុមជើងឯក La liga បានទាមទារតម្លៃ ១២០ លានផោន ប៉ុន្តែភាគីខាងអាល្លឺម៉ង់ហ៊ានចំណាយ ៩០លានផោនដែលនៅតែជាកំណត់ត្រាក្លិបសម្រាប់ម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball