trollkhmer news

តារាឆ្នើមនៅក្លិប Leverkusen ដែល Liverpool សម្លឹងឃើញអាច​នឹងចេញពីក្លិបនៅរដូវកាលក្រោយ

ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១៤:០៣

តារាឆ្នើមនៅក្លិប Leverkusen ដែល Liverpool សម្លឹងឃើញអាច​នឹងចេញពីក្លិបនៅរដូវកាលក្រោយ

អាល្លឺម៉ង់៖ អ្នកចាត់ការទូទៅរបស់ក្លិប Leverkusen និយាយថា កំពូលតារាឆ្នើមក្នុងក្រុមដែលមានការចាប់អារម្មណ៍ពី Liverpool និង Bayern Munich អាចនឹងចាកចេញនៅរដូវក្តៅក្រោយ។



កីឡាករ Kai Havertz  មានឈ្មោះបោះសម្លេងនៅក្របខ័ណ្ឌ Bundesliga កាលពីរដូវកាលមុន ដោយរកបាន ២០គ្រាប់ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ក្លិបធំ ៗ នៅអឺរ៉ុបរួមទាំង Liverpool របស់លោក Jurgen Klopp ផងដែរ។

តារាឆ្នើមរបស់ក្លិប Bayer Leverkusen រូបនេះអាចនឹងចាកចេញពីក្លិបនៅចុងបញ្ចប់នៃរដូវកាលនេះក្នុងតម្លៃ ៨១លានផោន ដោយអ្នកចាត់ការទូទៅលោក Peter Bosz បានប្រាប់ Sport Bild តាមរយៈសារព័ត៌មាន Mirror កាលពីថ្ងៃពុធ។



អ្នកគាំទ្រលើបណ្តាញសង្គមបានពិភាក្សាពីលទ្ធភាពនៃការចុះហត្ថលេខារបស់ហង្សក្រហមអស់រយៈពេលពីរ បីខែ ហើយវាមិនពិបាកយល់ពីមូលហេតុដែលច្បាស់ថា គាត់នឹងក្លាយជាខ្សែបម្រើប្រយុទ្ធដ៏ល្អបំផុតម្នាក់នៅលើពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball