trollkhmer news

ជប៉ុនណែនាំពលរដ្ឋរាប់សែននាក់ឲ្យជម្លៀសខ្លួនចេញ ខណៈព្យុះទីហ្វុងដ៏កំណាចខិតជិតមកដល់

ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១០:៣៨

ជប៉ុនណែនាំពលរដ្ឋរាប់សែននាក់ឲ្យជម្លៀសខ្លួនចេញ ខណៈព្យុះទីហ្វុងដ៏កំណាចខិតជិតមកដល់

ពលរដ្ឋរាប់សែនគ្រួសារនៅក្នុងប្រទេសជប៉ុនត្រូវបានណែនាំឱ្យជម្លៀសខ្លួនចេញ ព្រោះភាពភ័យខ្លាចនៃទឹកជំនន់ ខណៈព្យុះទីហ្វុងដ៏កំណាចដែលខិតជិតមកដល់ អាចនឹងធ្វើឱ្យមានការរញ្ជួយដីនៅល្ងាចថ្ងៃសៅរ៍នេះ ដោយនាំមកនូវទឹកភ្លៀង និងខ្យល់ខ្លាំងបំផុតក្នុងរយៈពេល ៦០ឆ្នាំ។   

យោងតាមទូរទស្សន៍សាធារណៈ NHK បានឱ្យដឹងថា រដ្ឋាភិបាលក្រុងមួយចំនួនបានចេញសេចក្តីណែនាំអំពីការជម្លៀសពលដ្ឋដល់តំបន់ដែលអាចប្រឈមនឹងហានិភ័យ រួមទាំងតំបន់មួយចំនួនទៀតនៅតូក្យូដែលជាតំបន់មានមនុស្សរស់នៅច្រើនបំផុត។ 



ព្យុះទីហ្វុង Hagibis ដែលមានន័យថា “ ល្បឿន” ជាភាសាហ្វីលីពីន នឹងអាចធ្វើឱ្យមានការបាក់ដីនៅកោះហុនស៊ូរបស់ជប៉ុននៅថ្ងៃសៅរ៍នេះ មួយខែបន្ទាប់ពីព្យុះទីហ្វុងដ៏កំណាចមួយបានវាយប្រហារប្រទេសនេះ ធ្វើឱ្យខូចខាតផ្ទះចំនួន ៣០.០០០ ខ្នង និងដាច់អគ្គីសនីទាំងស្រុង។



ទូរទស្សន៍ NHK បានរាយការណ៍ថា មនុស្សបួននាក់បានរងរបួសនៅក្នុងខេត្តឈីបាភាគខាងកើតនៃទីក្រុងតូក្យូដែលត្រូវបានវាយប្រហារដោយព្យុះ Faxai កាលពីមួយខែមុនក្នុងព្រឹកថ្ងៃសៅរ៍ ខណៈដែលខ្យល់បក់ខ្លាំងបានបក់បោកប៊ើងដំបូលផ្ទះជាច្រើន។

ខ្យល់ព្យុះ រំពឹងថានឹងកើតឡើងនៅតាមបណ្តោយឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិកហុនស៊ូនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យរួមជាមួយភ្លៀងធ្លាក់ខ្លាំងបង្កហានិភ័យនៃទឹកជំនន់ និងការបាក់ដី។ ដោយឡែកព្យុះទីហ្វុងអាយដាដែលត្រូវបានគេស្គាល់ថា “ ព្យុះហ្កានហ្គោវ៉ា” ជាភាសាជប៉ុនបានសម្លាប់មនុស្សជាង ១.០០០ នាក់ កាលពីឆ្នាំ ១៩៥៨៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters