trollkhmer news

សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់! ចាប់ពីថ្ងៃទី១២ ដល់ ១៨ ខែតុលា ភ្លៀង នឹងបន្តធ្លាក់ពីតិចទៅបង្គួរ

ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ០៩:៤២

សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់! ចាប់ពីថ្ងៃទី១២ ដល់ ១៨ ខែតុលា ភ្លៀង នឹងបន្តធ្លាក់ពីតិចទៅបង្គួរ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ ១៨ ខែតុលា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា នៅរយៈពេលនេះ ភ្លៀងនឹងបន្តធ្លាក់ពីកម្រិតតិចទៅបង្គួរ។

ជាមួយគ្នានេះ ក្រសួងនៅតែអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ពិសេសបណ្តាខេត្តនៅតំបន់វាលទំនាប៕




ប្រែសំរួលដោយ : TK