trollkhmer news

ចិនគ្រោងនឹងរឹតត្បិតទិដ្ឋាការពលរដ្ឋអាមេរិកដែលមានទំនាក់ទំនងជាមួយក្រុមប្រឆាំងនឹងចិន

ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១១:០០

ចិនគ្រោងនឹងរឹតត្បិតទិដ្ឋាការពលរដ្ឋអាមេរិកដែលមានទំនាក់ទំនងជាមួយក្រុមប្រឆាំងនឹងចិន

ចិនគ្រោងនឹងរឹតបន្តឹងទិដ្ឋាការលើពលរដ្ឋអាមេរិកដែលមានទំនាក់ទំនងជាមួយក្រុមប្រឆាំងនឹងចិន។ នេះបើយោងតាមអ្នកដែលបានដឹងពីវិធានការ បន្ទាប់ពីមានការរឹតត្បឹតស្រដៀងគ្នានេះរបស់អាមេរិកលើជនជាតិចិនដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជូរចត់។

ក្រសួងសន្តិសុខសាធារណៈរបស់ចិនបានធ្វើការរយៈពេលជាច្រើនខែមកហើយលើច្បាប់ ដើម្បីកម្រិតសមត្ថភាពរបស់អ្នកធ្វើការ ឬអ្នកដែលឧបត្ថម្ភដោយសេវាកម្មស៊ើបការណ៍សម្ងាត់អាមេរិក និងក្រុមសិទ្ធិមនុស្ស ក្នុងការធ្វើដំណើរទៅប្រទេសចិន។ វិធានការនេះធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកណែនាំអំពីច្បាប់តឹងរឹងជាងមុនចំពោះការផ្ដល់ទិដ្ឋាការដល់និស្សិតចិន កាលពីខែឧសភា។

យោងតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា វិធានរបស់ចិន នឹងតម្រូវមានការធ្វើសេចក្តីព្រាងបញ្ជីនៃស្ថាប័ន និងក្រុមដែលទាក់ទងនឹងយោធាអាមេរិក និងស៊ីអាយអេ និងនិយោជិកមួយចំនួនទៅក្នុងបញ្ជីខ្មៅនៃទិដ្ឋាការ។

គួររម្លឹកថា កាលពីថ្ងៃអង្គារសហរដ្ឋអាមេរិកបានប្រកាសអំពីការរឹតត្បិតទិដ្ឋាការថ្មីរលើរដ្ឋាភិបាលចិន និងមន្រ្តីបក្សកុម្មុយនីស្តដែលអាមេរិកជឿជាក់ថា ទទួលខុសត្រូវចំពោះការឃុំឃាំង ឬការរំលោភបំពានលើជនជាតិភាគតិចម៉ូស្លីម ដែលនេះជាករណីថ្មីមួយទៀត៕



ប្រែសំរួលដោយ : TK

ប្រភព​ : reuters