trollkhmer news

Messi គិតថា Neymar នឹងចូលរួមជាមួយ Real Madrid ប្រសិនបើមិនអាចត្រលប់មក Camp Nou

ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១៥:៥៤

Messi គិតថា Neymar នឹងចូលរួមជាមួយ Real Madrid ប្រសិនបើមិនអាចត្រលប់មក Camp Nou

អេស៉្បាញ៖ Lionel Messi បានសារភាពថា គាត់គិតថា Neymar នឹងចូលរួមជាមួយ Real Madrid នៅរដូវក្តៅនេះ ប្រសិនបើខ្សែប្រយុទ្ធរូបនេះ មិនចុះកុងត្រាជាមួយ Barcelona ។



ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលមិនបានលាក់ពីអាថ៌កំបាំងនៃការចង់ចាកចេញពី Paris Saint-Germain នោះទេ ហើយក្លិបធំទាំង២ របស់អេស្ប៉ាញត្រូវបានផ្សារភ្ជាប់ជាមួយនឹងរូបគេផងដែរ។



Messi បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ RAC1 ថា៖ «ខ្ញុំពិតជាគិតថា Neymar នឹងទៅ Real Madrid ប្រសិនបើគាត់មិនបានមកទីនេះ»។ គាត់ពិតជាចង់ចាកចេញពីទីក្រុងប៉ារីស ហើយគាត់បានបង្ហាញវា។ ខ្ញុំគិតថា Florentino [Perez] និង Real Madrid នឹងធ្វើអ្វីមួយដើម្បីចុះហត្ថលេខារូបគេ»៕


ប្រែសំរួលដោយ : TK

ប្រភព​ : Marca