trollkhmer news

ភ្ញាក់ផ្អើល! Thomas Muller រង់ចាំការចាកចេញពី Bayern នាខែមករា

ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១៥:០៧

ភ្ញាក់ផ្អើល! Thomas Muller រង់ចាំការចាកចេញពី Bayern នាខែមករា

អាល្លឺម៉ង់៖ Thomas Müller បានត្រៀមបញ្ចប់ការរួមរស់រយៈពេល ២០ឆ្នាំជាមួយនឹងក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ Bayern Munich នាខែមករាខាងមុខនេះ។



ខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់រូបនេះទើបតែបានចាប់ផ្តើមការប្រកួតតែមួយក្នុងចំណោម ៨ប្រកួតចុងក្រោយរបស់ក្លិបនៅក្នុងការប្រកួតទាំងអស់។  Müller អាយុ ៣០ឆ្នាំបានចូលរួមជាមួយ Bayern នៅអាយុ ១០ឆ្នាំ និងបានក្លាយជានិមិត្តរូបរបស់ក្លិបចាប់តាំងពីចូលរួមក្នុងឈុតធំលើកដំបូងក្នុងឆ្នាំ ២០០៩ ។

កាលពីថ្ងៃអង្គាររបាយការណ៍មួយនៅក្នុងទីក្រុង Bild បានបង្ហាញថា គាត់បានប្រាប់មិត្តរួមក្រុមរួចហើយពីការមិនពេញចិត្តរបស់គាត់ ប៉ុន្តែអ្វីៗអាចកើតឡើងពីទីនោះរួចហើយ។ យោងតាមអ្នកកាសែត Christian Falk របស់ SportBILD បានឱ្យដឹងថា ពេលនេះ Muller បានសម្រេចចិត្តថា គាត់ចង់ចាកចេញពីក្លិបនៅពាក់កណ្តាលរដូវកាល។



សារព័ត៌មានដដែលបានអះអាងថា Inter ចាប់អារម្មណ៍នឹងជនជាតិអាឡឺម៉ង់នៅរដូវក្តៅនេះ ខណៈដែល Liverpool និង Arsenal ត្រូវក៍បានសាកសួរព័ត៌មានកាលពីឆ្នាំ ២០១៨ផងដែរ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball