trollkhmer news

ហើយឡើងឡូយ! Minho សមាជិកក្រុម SHINee ចូលរួមនៅក្នុងការប្រកួតបាល់ទាត់

ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១២:៣៧

ហើយឡើងឡូយ! Minho សមាជិកក្រុម SHINee ចូលរួមនៅក្នុងការប្រកួតបាល់ទាត់

កូរ៉េខាងត្បូង៖ Minho សមាជិកក្រុម SHINee ត្រូវបានគេប្រទះឃើញចូលរួមនៅក្នុងការប្រកួតបាល់ទាត់ជាមួយមិត្តភក្ដិទាហានម៉ារីនរបស់គេ ។ គេឃើញ Minho កាត់សក់ខ្លី និងឈរយ៉ាងមានមោទនភាពនៅចំពោះមុខអ្នកគាំទ្រ និងទស្សនិកជនរាប់រយនាក់។ អ្នកគាំទ្របានកត់សំគាល់ភ្លាមៗថា ចាប់តាំងពីចូលបម្រើក្នុងកងម៉ារីន ស្មារបស់គេហាក់ដូចជាបើកជាងមុន និងមានសាច់ដុំកំភួនជើងធំជាងមុន ប៉ុន្តែមុខមាត់ដ៏គួរឱ្យស្រឡាញ់ដែលរាងមូល និងរូបរាងដ៏សង្ហានៅតែដូចដើម។ 



Minho មើលទៅទំនងរីករាយពេលវេលានៃជីវិតរបស់គេ ខណៈគេបានឈរអបអរសាទរជាមួយមិត្តភក្ដិទាហានម៉ារីន ហើយបានធ្វើឱ្យហ្វូងអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងជំនាញបាល់ទាត់របស់ខ្លួនទៀតផង។



គួររម្លឹកថា លោក Minho ត្រូវគេរំពឹងថា នឹងបញ្ចប់កាតព្វកិច្ចយោធានៅខែវិច្ឆិកា ឆ្នាំ ២០២០ខាងមុខនេះ៕




ប្រែសំរួលដោយ : TK

ប្រភព​ : Koreaboo