trollkhmer news

បង្ហាញខ្លួនមុនក្រោយគ្នាបន្តិច! Jennie និង Han Ye Seul សម្រស់ និងការតុបតែងខ្លួន ធ្វើឲ្យហ្វេនលាន់មាត់សរសើរ

ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១១:២៦

បង្ហាញខ្លួនមុនក្រោយគ្នាបន្តិច! Jennie និង Han Ye Seul សម្រស់ និងការតុបតែងខ្លួន ធ្វើឲ្យហ្វេនលាន់មាត់សរសើរ

កូរ៉េខាងត្បូង៖ កាលពីរសៀលថ្ងៃទី ៨ ខែតុលា Jennie របស់សមាជិក BLACKPINK និងតារាសម្ដែងស្រី Han Ye Seul បានបង្ហាញវត្តមានដ៏ទាក់ទាញ ក្នុងព្រលានយន្តហោះអន្តរជាតិតែមួយ មុនក្រោយគ្នាបន្តិច បង្កជាភាពភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធឺណេត កោតសរសើរពីភាពហាយសូរទាន់សម័យយ៉ាងស្រស់ស្អាតរបស់តារាទាំងពីរ។



មកមើលតារាស្រីប្រចាំផលិតកម្ម YG Jennie ការបង្ហាញវត្តមានរបស់នាង នៅពេលនោះ ក្នុងឈុតសម្លៀកបំពាក់បែបអភិជនស្អាតយ៉ាងទាក់ទាញ ហើយត្រូវបានគេ សរសើរម្ដងហើយម្ដងទៀតពីរូបសម្រស់ស្អាត គួរចាប់អារម្មណ៍រាល់លើកដែលបង្ហាញខ្លួននៅតាមទីសាធារណៈ។





ផ្ទុយមកតារាសម្ដែងស្រី Han Ye Seul វិញ ការបង្ហាញវត្តមានរបស់នាង ក្នុងលើកនេះ បានតុបតែងខ្លួនជាមួយឈុតសម្លៀកបំពាក់ស្ទីលយុវវ័យសម័យថ្មី ទាំងសម្រស់រូបរាងដ៏ស្រស់ស្អាត ពិតជាធ្វើឲ្យអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធឺណេត លាន់មាត់សរសើរយ៉ាងខ្លាំង បើធៀបនឹងអាយុរបស់នាង និង Jennie គឺខុសគ្នា ដល់ទៅ ១៥ ឆ្នាំ ឯណោះ ប៉ុន្តែនៅតែស្រស់ស្អាត គួរឲ្យសរសើរ ជាពិសេសស្នាមញញឹមរបស់នាង ធ្វើឲ្យអ្នកគាំទ្រឈ្លក់រង្វេងថែមទៀតផង។








ប្រែសំរួលដោយ : TK

ប្រភព​ : Kenh