trollkhmer news

អតីតខ្សែបម្រើ Man UTD កីឡាករ Bastian Schweinsteiger ចូលនិវត្តន៍ក្នុងវ័យ ៣៥ឆ្នាំ

ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១០:៥៩

អតីតខ្សែបម្រើ Man UTD កីឡាករ Bastian Schweinsteiger ចូលនិវត្តន៍ក្នុងវ័យ ៣៥ឆ្នាំ

បរទេស៖ អតីតខ្សែបម្រើក្រុមជម្រើសជាតិអាឡឺម៉ង់ Manchester United និង Bayern Munich គឺ Bastian Schweinsteiger បានចូលនិវត្តន៍ហើយ។



កីឡាករវ័យ ៣៥ឆ្នាំរូបនេះ បានប្រកាសពីការសម្រេចចិត្តរបស់គាត់ ២ថ្ងៃ បន្ទាប់ពីចប់រដូវកាលលីហ្គ Major League Soccer  ហើយក្លិបរបស់គាត់ Chicago Fire បានបញ្ចប់នៅចំណាត់ថ្នាក់ទី១៧ ។ លោក បាននិយាយថា៖ « ពេលនេះដល់ពេលហើយ»។ 

Schweinsteiger បានឈ្នះពានរង្វាន់ World Cup ក្នុងឆ្នាំ២០១៤ ជាមួយអាឡឺម៉ង់ ដោយសរុបទៅ គាត់បានបង្ហាញខ្លួនចំនួន ១២១ប្រកួតសម្រាប់អាឡឺម៉ង់ចន្លោះឆ្នាំ ២០០៤ និង ២០១៦ ។



ខ្សែបម្រើរូបនេះលេង ៥០០ លើកឱ្យ Bayern ដែលជាកន្លែងគាត់ក៏បានឈ្នះពាន Bundesliga ៨ ដងនិង Champions League ផងដែរ មុនពេលចូលរួមជាមួយ Manchester United ក្នុងតម្លៃ ១៤,៤ លានផោនកាលពីឆ្នាំ ២០១៥៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC