trollkhmer news

ចិនថ្កោលទោសការរឹតត្បិតទិដ្ឋាការរបស់អាមេរិកចំពោះការប្រព្រឹត្តរបស់ខ្លួនលើជនជាតិភាគតិចម៉ូស្លីម

ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១០:៤៦

ចិនថ្កោលទោសការរឹតត្បិតទិដ្ឋាការរបស់អាមេរិកចំពោះការប្រព្រឹត្តរបស់ខ្លួនលើជនជាតិភាគតិចម៉ូស្លីម

ចិន៖ ស្ថានទូតចិននៅក្រុងវ៉ាស៊ីនតោន នាថ្ងៃអង្គារនេះ បានថ្កោលទោសចំពោះការរឹតត្បឹតទិដ្ឋាការរបស់សហរដ្ឋអាមេរិកលើមន្រ្តីចិនមួយចំនួនចំពោះការប្រព្រឹត្តរបស់ចិនលើជនជាតិភាគតិចម៉ូស្លីមនៅខេត្តស៊ីនជាំងថា ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន។

សេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក “បានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិដោយបានជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន និងធ្វើឱ្យអន្តរាយដល់ផលប្រយោជន៍របស់ចិន។ អ្នកនាំពាក្យស្ថានទូតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា៖ “ចិនស្អប់ខ្ពើម និងសូមជំទាស់ជាដាច់ខាត”។

“ស៊ីនជាំងមិនមានអ្វីដែលគេហៅថាបញ្ហាសិទ្ធិមនុស្ស ដូចការចោទប្រកាន់ដោយសហរដ្ឋអាមេរិកនោះទេ។ ការចោទប្រកាន់របស់ភាគីអាមេរិកគឺគ្រាន់តែជាលេសបង្កើតឡើងដើម្បី ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់យើងប៉ុណ្ណោះ”៕







ប្រែសំរួលដោយ : TK

ប្រភព​ : reuters