trollkhmer news

ទីបំផុត! Justin Bieber បង្ហាញរូបថតមង្គល ផ្អែមល្ហែមជាមួយនឹងភរិយា ជាផ្លូវការហើយ

ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១៦:៣៣

ទីបំផុត! Justin Bieber បង្ហាញរូបថតមង្គល ផ្អែមល្ហែមជាមួយនឹងភរិយា ជាផ្លូវការហើយ

អាមេរិក៖ កាលពីសប្ដាហ៍មុននេះ ប្រិយមិត្តភាគច្រើនប្រាកដជាបានដឹងថា តារាចម្រៀងប្រុសដ៏ល្បីល្បាញរបស់ហូលីវូដ Justin Bieber និងតារាម៉ូដែល Hailey Baldwin បានរៀបមង្គលការជាមួយនឹងគ្នា បញ្ចប់ចម្ងល់របស់អ្នកគាំទ្រ។



ក្នុងពិធីមង្គលការរបស់តារាទាំងពីរ ពេលនោះ មិនត្រូវបានលេចធ្លោររូបភាពច្រើននោះទេ នៅលើបណ្ដាញអ៊ីនធឺណេត ហើយមានចំនួនតិចតួចបំផុត។ ជាហេតុ ដែលធ្វើឲ្យអ្នកគាំទ្រមានការចង់ដឹងចង់ឃើញយ៉ាងខ្លាំងពីឈុតសម្លៀកបំពាក់កូនក្រមុំកូនកម្លោះ ក៏ដូចជារូបថតអាពាហ៍ពិពាហ៍ជាផ្លូវការ ផងដែរ។



ទោះយ៉ាងណា Justin និង Hailey ក៏បានសម្រេចបើកចំហរូបថតអាពាហ៍ពិពាហ៍ជាសាធារណៈរបស់អ្នកទាំងពីរ បន្ទាប់ពីមង្គលការរំលងបានជាងមួយសប្តាហ៍។ នៅគណនី Instagram ផ្ទាល់ខ្លួនរបស់ប្ដីប្រពន្ធថ្មីថ្មោងទាំងពីររូបនេះ នូវរូបភាពយ៉ាងផ្អែមល្ហែម ជាមួយនឹងឈុតរ៉ូបក្រមុំរបស់ Hailey ដែលបានពាក់ជាផ្លូវការ ដោយទាញយកការចាប់អារម្មណ៍ពីអ្នកគាំទ្រនិងអ្នកលេងអ៊ីនធឺណេត។






ប្រែសំរួលដោយ : TK