trollkhmer news

កីឡាកររបស់ Spurs មួយចំនួនមិនសប្បាយចិត្តនឹងការដឹកនាំរបស់គ្រូ និងប្រធានក្លិប

ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១៥:៤៩

កីឡាកររបស់ Spurs មួយចំនួនមិនសប្បាយចិត្តនឹងការដឹកនាំរបស់គ្រូ និងប្រធានក្លិប

អង់គ្លេស៖ កីឡាកររបស់ Tottenham មួយចំនួនមានអារម្មណ៍ថា ធ្វើការហួសកម្រិត តែទទួលប្រាក់ពលកម្មតិច បើប្រៀបធៀបនឹងគូប្រជែង។



អ្វីៗមិនល្អទេសម្រាប់ក្រុមមាន់ខ្នាយមាសនៅរដូវកាលនេះ ដោយសារទម្រង់លេង និងលទ្ធផលមិនល្អ ដែលចុងក្រោយគឺការបរាជ័យ ៣-០ ក្រោមថ្វៃជើងរបស់ក្រុម Brighton ហើយបានដាក់សម្ពាធបន្ថែមទៀតទៅលើអ្នកចាត់ការទូទៅ។ កីឡាករទាំងនោះមិនបាមអារម្មណ៍បំពេញភារកិច្ចរបស់ខ្លួនឡើយ ហើយសារព័ត៌មានមួយចំនួននៅអង់គ្លេសបានឱ្យដឹងថា ពួកគេមានអារម្មណ៍ថា ធ្វើការហួសកម្លាំង និងទទួលបានប្រាក់ពលកម្មតិច បើប្រៀបធៀបនឹងក្រុមកំពូលទាំង៦ ផ្សេងទៀត។

ប្រភពមួយបានអះអាងទៀតថា កីឡាករមិនសប្បាយចិត្តចំពោះអ្វីដែលដំណើរការនៅពីក្រោយខ្នងពួកគេ ហើយធុញទ្រាន់នឹងទម្លាប់ចាស់ក្នុងការបណ្តុះបណ្តាលក្នុងវគ្គហ្វឹកហាត់ផងដែរ ។



ម៉្យាងវិញទៀតលោក Daniel Levy ក៏កំពុងតែស្ថិតក្នុងសម្ពាធផងដែរ ដោយរបាយការណ៍បានបង្ហាញថា កីឡាករមួយចំនួនមានការច្រណែននឹងប្រាក់ចំនួន ៦ លានផោនដែលប្រធានរូបនេះរកបានក្នុងមួយរដូវកាល៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball