trollkhmer news

Solskjaer អាចនឹងមានវាសនាដូច​លោក Jose បើការប្រកួតនៅ Old Trafford ចាញ់

ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១៤:០៩

Solskjaer អាចនឹងមានវាសនាដូច​លោក Jose បើការប្រកួតនៅ Old Trafford ចាញ់

អង់គ្លេស៖ លោក Ole Gunnar Solskjaer ធូរទ្រួងខ្លះហើយក្នុងអំឡុងពេលការប្រកួតអន្តរ ប៉ុន្តែខ្លាចការដឹកនាំរបស់លោកនឹងបញ្ចប់ ពេលបើកទ្វាស្វាគមន៍ Liverpool នៅឯទឹកដី Old Trafford ។ នេះបើយោងតាមរបាយការណ៍ពីរដាច់ដោយឡែកពីគ្នា។



ទាំងកាសែត The Times និង Daily Mail បាននិយាយថា អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហមរូបនេះព្រួយបារម្ភថា ការបរាជ័យដ៏ធំមួយក្រោមថ្វីជើងក្រុមនៅលើកំពូលតារាង ក្រុមហង្សក្រហម Liverpool អាចធ្វើឱ្យគាត់បាត់បង់ការងារ។

ចាប់តាំងពីចូលកាន់កាប់ក្រុមបិសាចក្រហមជាផ្លូវការមក ក្រុមរបស់លោក Solskjaer ឈ្នះបានតែ ៥ ដងប៉ុណ្ណោះក្នុង ២១ ប្រកួត ហើយនេះជាការចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុតរបស់ពួកគេក្នុងរយៈពេល ៣០ឆ្នាំ ខណៈដែលក្លិបលើសតែពីរពិន្ទុប៉ុណ្ណោះពីតំបន់កាត់ចោល។



បើលទ្ធផលក្នុងផ្ទះរបស់ពួកគេមិនបានល្អនោះទេ សម្ពាធនឹងកាន់តែកើនឡើងបន្ថែមទៀត ដូចដែលបានកើតឡើងកាលបីរដូវកាលមុន ពេលដែលក្លិបបានបញ្ដេញលោក Jose Mourinho កាលពីខែធ្នូ ក្រោយការប្រកួតចាញ់ Liverpool ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball