trollkhmer news

ក្រុមតារាស្រី K-Pop ចំនួន ១០ ក្រុម ដែលមានការលក់បទចម្រៀងលើឌីជីថលខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៣

ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១១:០៩

ក្រុមតារាស្រី K-Pop ចំនួន ១០ ក្រុម ដែលមានការលក់បទចម្រៀងលើឌីជីថលខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៣

កូរ៉េខាងត្បូង៖ មិនត្រឹមតែការលក់ជាអាល់ប៊ុមផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែក្រុមចម្រៀងនារី ទាំង១០ ក្រុមរបស់ K-Pop ខាងក្រោមនេះ ក៏មានការលក់បទចម្រៀងនៃឌីជីថលដ៏អស្ចារ្យផងដែរ នៅលើ Gaon។

យោងតាមរយៈ Gaon Chart បានរាយការណ៍អំពីក្រុមចម្រៀងនារី K-Pop ទាំង១០ ក្រុម ដែលមានការលក់ឌីជីថលនាំមុខគេ ខ្ពស់បំផុតចាប់តាំងពីការផ្លាស់ប្តូរតម្លៃ ក្នុងឆ្នាំ ២០១៣។ ក្នុងនោះចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមចម្រៀង TWICE ជាមួយនឹងការលក់ឌីជីថលជាង ១៦ លានគ្រឿង បន្ទាប់មកគឺក្រុមចម្រៀង Red Velvet និង MAMAMOO ដែលទទួលបានពិន្ទុនាំមុខ។ 

ពិនិត្យមើលបញ្ជីតួលេខទាំងស្រុងខាងក្រោម!

១. ក្រុមចម្រៀង TWICE (១៦,៦៤៩,១៣៦ --៩ បទចម្រៀង)



២. ក្រុមចម្រៀង Red Velvet (១៥,២២៩,៣៣៨ -- ១៥ បទចម្រៀង)



៣. ក្រុមចម្រៀង MAMAMOO (១១.០៣៣,៣៤៣ --១០ បទចម្រៀង)



៤. ក្រុមចម្រៀង BLACKPINK (៩,៧៥១,១៨៣--៦ បទចម្រៀង)



៥. ក្រុមចម្រៀង GFRIEND (៨,៥៥០,១៦០ -- ៧ បទចម្រៀង)



៦. ក្រុមចម្រៀង A Pink (៨,០២៨,៩២០ -- ១០ បទចម្រៀង)



៧. ក្រុមចម្រៀង SISTAR (៧,១១៨,៧៥៥ -- ៦ បទចម្រៀង)



៨. ក្រុមចម្រៀង Girl's Day (៧,០៧៣,៤៦៧ -- ១១ បទចម្រៀង)



៩. ក្រុមចម្រៀង AOA (៦,៩២០,៩៦៣ -- ៨ បទចម្រៀង)



១០. ក្រុមចម្រៀង 4 Minute (៥,២៨៣,១៩០ -- ៦ បទចម្រៀង)




ប្រែសំរួលដោយ : TK