trollkhmer news

គ្រូតា Wenger ដាស់តឿនកីឡាករចំណូលថ្មីថា រូបគេប្រឈមនឹងការបាត់បង់តំណែង

ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១១:០៣

គ្រូតា Wenger ដាស់តឿនកីឡាករចំណូលថ្មីថា រូបគេប្រឈមនឹងការបាត់បង់តំណែង

បរទេស៖ អតីតអ្នកចាត់ការក្រុម Arsenal លោក Arsene Wenger បានព្រមាន Nicolas Pepe ថា រូបគេនឹអាចបាត់បង់តំណែងនៅក្នុងក្រុម ប្រសិនបើទម្រង់លេងមិនប្រសើរ។



Pepe ដែលបានចូលរួមពីក្លិប Lille ក្នុងតម្លៃខ្លួនខ្ពស់បំផុត ៧២ លានផោន តែកីឡាករត្រូវបានគេរិះគន់ចំពោះការចាប់ផ្តើមមិនសូវល្អក្នុងអាជីពនៅលើទឹកដីអង់គ្លេស។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះរកបាន ១ គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ១០ លើកក្នុងចំណោមការប្រកួតទាំងអស់ និងបានលេងពេញ ៩០ នាទីតែម្ដងប៉ុណ្ណោះក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចំនួន ៤ លើក។

ជាមួយនឹងកីឡាករវ័យក្មេងដូចជា Bukayo Saka និង Gabriel Martinelli បានចាប់អារម្មណ៍ចំពោះតួនាទីវាយសម្រុកក្នុងរដូវកាលនេះ លោក Wenger ជឿថា Pepe អាចនឹងចាប់ផ្តើមស្ថិតនៅក្រោមសម្ពាធសម្រាប់កន្លែងមួយក្នុងការចាប់ផ្តើមរបស់ Unai Emery ។



លោក Wenger បានប្រាប់ Omnisport ថា៖ « ខ្ញុំចូលចិត្តកីឡាករ ហើយខ្ញុំគិតថា នេះគឺជាការសម្រេចចិត្តដ៏ល្អ ក្នុងការចុះហត្ថលេខាជាមួយគាត់ ។ គាត់មិនទាន់បានសម្របខ្លួនទាំងស្រុងនៅឡើយទេ ហើយអ្នកត្រូវតែផ្តល់ពេលខ្លះដល់គាត់។ គាត់មើលទៅមិនបានលេងជាមួយសេរីភាពដែលគាត់បានធ្វើនៅប្រទេសបារាំងនាពេលបច្ចុប្បន្ននេះទេ »៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball