trollkhmer news

ខ្សែប្រយុទ្ធ Chelsea និយាយថា គេសម្រេចចិត្តត្រូវដែលបន្តនៅជាមួយក្លិប

ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១០:៣៤

ខ្សែប្រយុទ្ធ Chelsea និយាយថា គេសម្រេចចិត្តត្រូវដែលបន្តនៅជាមួយក្លិប

អង៉គ្លេស៖ Callum Hudson-Odoi  បាននិយាយថា គាត់បានធ្វើការសម្រេចចិត្តត្រឹមត្រូវ ដោយបន្តនៅជាមួយ Chelsea ។



ខ្សែប្រយុទ្ធអង់គ្លេសវ័យ ១៨ឆ្នាំបានចុះកុងត្រារយៈពេល ៥ ឆ្នាំដែលទទួលថ្លៃឈ្នួលជាង ១២ម៉ឺនផោនក្នុងមួយសប្តាហ៍កាលពីខែកញ្ញា ដែលបញ្ចប់ពាក្យចរចាអារ៉ាមកាលពីខែមករាថា កីឡាកររូបនេះនឹងចាកចេញពី Chelsea ។

Callum Hudson-Odoi បានប្រាប់ BBC Sport ថា៖ «ក្លិបបានធ្វើអ្វីៗជាច្រើនសម្រាប់ខ្ញុំ ហើយខ្ញុំពិតជាអរគុណខ្លាំងណាស់សម្រាប់រឿងនោះ ។ ការសម្រេចចិត្តដែលខ្ញុំបានធ្វើគឺជាការសម្រេចចិត្តដ៏ល្អមួយសម្រាប់ខ្ញុំ និងក្រុមគ្រួសារ។ យើងទាំងអស់គ្នាបានគិតថា នេះជាក្លិបដែលត្រឹមត្រូវ។



Hudson-Odoi បានរងរបួសកាលពីខែមេសាដែលធ្វើឱ្យគាត់អវត្តមានរហូតដល់ចុងខែកញ្ញា តែពេលនេះគាត់បានធ្វើការចាប់ផ្តើមក្របខ័ណ្ឌ Premier League ជាលើកដំបូងនៃរដូវកាលនេះនៅក្នុងជ័យជម្នះ ៤-១លើក្រុម Southampton៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC