trollkhmer news

អ្នកចាំទីរបស់ Spurs នឹងអវត្តមានការប្រកួតនៅសេសសល់ទាំងអស់ក្នុងរដូវកាលនេះ

ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ០៩:៥០

អ្នកចាំទីរបស់ Spurs នឹងអវត្តមានការប្រកួតនៅសេសសល់ទាំងអស់ក្នុងរដូវកាលនេះ

អង់គ្លេស៖ អ្នកចាំទី Hugo Lloris របស់ក្រុមមាន់ខ្នាយមាស Tottenham នឹងអវត្តមានការប្រកួតនៅសេសសល់ទាំងអស់ ក្នុងរដូវកាលនេះ ដោយសារបញ្ហារបួសកែងដៃ ប៉ុន្តែមិនត្រូវការការវះកាត់នោះទេ។



ប្រធានក្រុមមាន់ខ្នាយមាសរូបនេះបានរងរបួសកែងដៃ និងរងរបួសសរសៃពួរ បន្ទាប់ពីដួល ហើយប្រឹងយកដៃច្រត់អំឡុងពេលចាញ់ ៣-០ នៅឯ Brighton ។



Spurs បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ទោះបីជាមិនចាំបាច់វះកាត់ក៏ដោយ ប្រធានក្រុមរបស់យើងបានរងការខូចខាតផ្នែកសរសៃ។ គេមិនរំពឹងថា នឹងមិនត្រឡប់មកហ្វឹកហាត់វិញមុនដំណាច់ឆ្នាំ ២០១៩នោះទេ។ បច្ចុប្បន្ន Hugo កំពុងស្ថិតក្នុងដំណាក់កាលសម្រាក ហើយឥឡូវនឹងត្រូវសម្រាក និងស្តារនីតិសម្បទា»៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC