trollkhmer news

Dembele អាចនឹងត្រូវពិន័យច្រើនប្រកួត រឿងនិយាយពាក្យមិនសមរម្យដាក់អាជ្ញាកណ្តាល

ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១៦:០៣

Dembele អាចនឹងត្រូវពិន័យច្រើនប្រកួត រឿងនិយាយពាក្យមិនសមរម្យដាក់អាជ្ញាកណ្តាល

អេស៉្បាញ៖ 
លោក Miguel Antonio Mateu Lahoz បានបណ្តេញកីឡាករ Ousmane Dembele ចេញពីទីលានក្នុងការប្រកួត Barcelona ឈ្នះក្នុងលទ្ធផល ៤-០ លើក្រុម Sevilla ដោយសារប្រតិកម្មរបស់កីឡាករបារាំង ។



កីឡាកររូបនេះបាននិយាយថា៖ «អាក្រក់ណាស់ លោកពិតជាអាក្រក់ណាស់ ជាមួយនឹងកាយវិការមិនសមរម្យទៀតផង។ របាយការណ៍របស់អាជ្ញាកណ្តាលបានបង្ហាញនូវអ្វីដែល Dembele បាននិយាយ និងធ្វើ។


 
Dembele  អាចនឹងត្រូវពិន័យជាច្រើនប្រកួត ដោយសារតែរឿងនេះ  ដូចដែលមានគំរូកាលពីឆ្នាំមុន ខ្សែប្រយុទ្ធ Diego Costa ត្រូវបានហាមឃាត់ ៨ប្រកួត ដោយសារជេរប្រមាថអាជ្ញាកណ្តាល៕


ប្រែសំរួលដោយ : TK

ប្រភព​ : Marca