trollkhmer news

Yoona សមាជិករបស់ Girls’ Generation ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ជាមួយនឹងការបង្ហាញសម្រស់ក្រៅឆាក

ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១០:៤១

Yoona សមាជិករបស់ Girls’ Generation ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ជាមួយនឹងការបង្ហាញសម្រស់ក្រៅឆាក

កូរ៉េខាងត្បូង៖ កាលពីយប់ថ្ងៃទី ៣ ខែតុលា តារាចម្រៀងស្រី Yoona សមាជិករបស់ Girls’ Generation បានធ្វើឲ្យទស្សនិជនជាច្រើន ស្ទើរតែភ្លេចដកដង្ហើមទៅហើយ ក្រោយពីការបង្ហាញវត្តមានដ៏ស្រស់ស្អាត ដូចជាទេពអប្សរ ដើរលើកម្រាលព្រំក្រហម នៅមហោស្រពភាពយន្តប៊ូសាន ក្នុងប្រទេសកូរ៉េ។



នៅក្នុងយប់នោះដែរ Yoona នាងបានគ្រងក្នុងឈុតសម្លៀកបំពាក់ពណ៌លឿងស្រស់ចែងចាំងភ្លឺភ្លេតប្រៀបដូចជាព្រះនាង បង្អួតសម្រស់ស្អាតយ៉ាងទាក់ទាញ ជាមួយនឹងកាយវិការសុភាពរាបសារ ទៅកាន់អ្នកសារព័ត៌មានរាប់ពាន់នាក់ តាមផ្តិយករូបភាព នៅក្នុងព្រឹត្តិការណ៍នោះ។  



ហើយសម្រាប់ព្រឹកថ្ងៃទី ៤ ខែតុលា ម្សិលមិញនេះដែរ Dispatch ក៏បានបង្ហាញពីរូបភាពក្រៅឆាកសម្រាប់ព្រឹត្តិការណ៍របស់តារាស្រីរូបនេះ ចូលរួមផងដែរ។ បានឃើញថា សម្រស់របស់តារាស្រីជើងចាស់របស់ផលិតកម្ម SM រូបនេះ ពិតជាធ្វើឲ្យគេ មានការភ្ញាក់ផ្អើលបន្តិចដែរ ជាមួយនឹងភាពស្រស់ស្អាត ស្បែកសភ្លឺរលោង មានមន្តស្នេហ៍ទាក់ទាញមែន។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុត ក្នុងរូបភាពនោះ គឺ Yoona នាងមើលទៅ មានសិចស៊ីទាក់ចិត្តយ៉ាងខ្លាំង ក្នុងឈុតរ៉ូប វាលករចំហរដើមទ្រូងជ្រៅ ដ៏កម្រនឹងបង្ហាញ។










ប្រែសំរួលដោយ : TK