trollkhmer news

ក្លិបមកពីអង់គ្លេស ៣ ក្រុមឈ្នះ ២ តែអាណិត ManUtd ជាងគេបានត្រឹមស្មើ (មានវីដេអូ)

ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១០:០៤

ក្លិបមកពីអង់គ្លេស ៣ ក្រុមឈ្នះ ២ តែអាណិត ManUtd ជាងគេបានត្រឹមស្មើ (មានវីដេអូ)

អង់គ្លេស៖ ក្លិបអង់គ្លេស ៣ក្រុមបានធ្វើការប្រកួតប្រជែងនៅពាន UEFA Europa League កាលពីយប់មិញក្នុងនោះ ២ក្រុម  Wolverhampton និង Arsenal  រកបាន៣ពិន្ទុ ខណៈ  Manchester United បានត្រឹមស្មើប៉ុណ្ណោះ។



Wolves បានយកឈ្នះ Besiktas ១-០ នៅការប្រកួតពូល K ស្របពេលក្រុមកាំភ្លើងធំបានបំបាក់ក្លិប Standard Liege ៤-០ នៅពូល F ក្នុងទឹកដីខ្លួនឯង។ ដោយឡែក ក្រុមបិសាចក្រហមកម្សត់ជាងគេគឺបានត្រឹម១ពិន្ទុប៉ុណ្ណោះ ក្រោយស្មើគ្នា ០-០ ជាមួយ AZ Alkmaar មកពីហូឡង់។



ឆ្លងកាត់២ប្រកួតកន្លងមក Arsenal ធ្វើបានល្អជាងគេ ដោយឈរលេខ១ ក្នុងពូល F,  Wolves ឈរលេខ៣ក្នុងពូល K  រីឯ ManUtd  វិញមិនអាក្រក់ពេកទេគឺឈរលេខ២ ក្នុងពូល L ស្មើពិន្ទុគ្នាជាមួយក្រុម Partizan Beograd៕