trollkhmer news

Suarez រកបាន ២គ្រាប់ ជួយឱ្យ Barcelona វាយបកឈ្នះក្រុមខ្លាំង Inter Milan (មានវីដេអូ)

ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១០:៣៥

Suarez រកបាន ២គ្រាប់ ជួយឱ្យ Barcelona វាយបកឈ្នះក្រុមខ្លាំង Inter Milan (មានវីដេអូ)

បរទេស៖ Luis Suarez បានស៊ុតបាល់បញ្ចូលទីបានយ៉ាងល្អ ២គ្រាប់ ជួយឱ្យក្រុម Barcelona វាយបកយកឈ្នះក្រុមខ្លាំង Inter Milan ក្នុងក្របខ័ណ្ឌ Champions League។



គ្រាន់តែកែបាល់លេងមិនទាន់បានបែកញើសផង ខ្សែប្រយុទ្ធរបស់ក្រុមភ្ញៀវ L.Martinez រកបាន ១គ្រាប់នាំមុខនៅនាទី២ ។ លុះចូលដល់តង់ទី២ Suarez រកគ្រាប់បាល់តាមបានស្មើដ៏អស្ចារ្យពីការបញ្ជូនពី Arturo Vidal  បន្ទាប់មកកីឡាករ Lionel Messi ដែលទើបជាពីរបួសនោះ បានប៉ះបាល់ឱ្យ Suarez បន្ថែមមួយគ្រាប់ទៀត។



Barcelona ដែលមិនស្គាល់ចាញ់សោះលេងក្នុងដីក្នុងការប្រកួត Champions League ចំនួន ៣៣ ប្រកួតមាន ៤ពិន្ទុ ស្មើជាមួយក្រុម Borussia Dortmund ដែលពួកគេបានស្មើ ០-០ កាលការប្រកួតបើកឆាក៕