trollkhmer news

បុកពោះមិនស្ទើរ! Liverpool យកឈ្នះ Red Bull Salzburg ទាំងប្រផិតប្រផើយ (មានវីដេអូ)

ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១០:០៩

បុកពោះមិនស្ទើរ! Liverpool យកឈ្នះ Red Bull Salzburg ទាំងប្រផិតប្រផើយ (មានវីដេអូ)

បរទេស៖ ក្រុមហង្សក្រហម Liverpool ត្រូវបានក្រុមភ្ញៀវធ្វើការវាយបកយ៉ាងខ្លាំង ដោយ Red Bull Salzburg ២១នាទីរកបាន ៣គ្រាប់ ប៉ុន្តែពួកគេនៅតែទទួលជ័យជម្នះនៅក្នុងការប្រកួតមិនគួរឱ្យជឿមួយនៅឯ Anfield ។



ក្រុមហង្សក្រហម Liverpool ប៉ះក្រុម Salzburg ហាក់ដូចជាធ្វេសប្រហែសច្រើន ខណៈដែលនាំមុខគេដល់ទៅ៣គ្រាប់ទៅហើយ បែរជាបណ្ដោយឱ្យក្រុមដៃគូតាមបាន១គ្រាប់ជា២គ្រាប់ រហូតលទ្ធផលស្មើគ្នា ៣-៣ នៅត្រឹមនាទី៦០។ ប៉ុន្តែកីឡាករឆ្នើមក្នុងក្រុម Salah បានបន្ថែមគ្រាប់ជ័យជម្នះនៅពាក់កណ្តាលតង់ទី ២ ឱ្យក្រុមម្ចាស់ផ្ទះឈ្នះទាំងបុកពោះ។



ក្នុងពូល E នេះ ក្រុម Liverpool លេង២ប្រកួតហើយ ដោយចាញ់១និងឈ្នះ១ ឈរនៅលេខ២ក្នុងតារាង ស្របពេលក្រុមលេខ១គឺ Napoli មាន៤ពិន្ទុ ដោយសារតែយប់មិញនេះលេងស្មើក្រុម Genk ក្នុងលទ្ធផល ០-០៕