trollkhmer news

របូត ២ គ្រាប់ក្នុងតង់ទី១ តែ Real តាមបានស្មើនៅតង់ទី២ វិញ (មានវីដេអូ)

ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ០៩:៤៣

របូត ២ គ្រាប់ក្នុងតង់ទី១ តែ Real តាមបានស្មើនៅតង់ទី២ វិញ (មានវីដេអូ)

បរទេស៖ ក្រុមអធិរាជស Real Madrid បានវាយបកវិញ តាំងពី ២-០ តាមបានស្មើជាមួយក្លិប Bruges នៅរាត្រី Champions League ដ៏ខកចិត្តមួយផ្សេងទៀតសម្រាប់ក្រុមជើងឯក ១៣សម័យកាល។



ក្រុមរបស់លោក Zinedine Zidane បានខកចិត្តសារជាថ្មីម្តងទៀតនៅឯកីឡដ្ឋាន Bernabeu ហើយស្ទើរតែត្រូវក្រុមគូប្រកួតលុតនៅទឹកដីរបស់ខ្លួនថែមទៀតផង។ ក្នុងតង់ទី១ ក្រុមភ្ញៀវនាំមុខ ២គ្រាប់មុនដោយកីឡាករ Emmanuel Dennis ដែលមានវ័យទើបតែអាយុ ២១ឆ្នាំ។

ប៉ុន្តែប្រធានក្រុម Sergio Ramos បានតបភ្លាមៗទៅកាន់ក្រុមភ្ញៀវដើមតង់ទី២ ដោយការតែតបាល់ពីការលើករបស់ Karim Benzema ។ បន្ទាប់ពីប្រធានក្រុម Bruges កីឡាករ Ruud Vormer ត្រូវបានបណ្តេញចេញ ក្រោយទទួលកាត់ក្រហម នោះ Toni Kroos ទាត់បាល់ Freekick ទៅកាន់ Casemiro ដើម្បីរកគ្រាប់បាល់តាមស្មើ។



បញ្ជាក់ផងដែរថា គិតត្រឹមការប្រកួត ២លើកក្នុងពូលនេះ Real ស្ថិតនៅបាតតារាងក្នុងពូល A ដែលមានតែ ១ពិន្ទុស្មើនឹងក្រុម Galatasaray ដែលរបូតគ្រាប់បាល់តិចជាង៕