trollkhmer news

Icardi៖ ខ្ញុំមក Paris Saint-Germain ដើម្បីឈ្នះពានម្ដង

ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៩ ម៉ោង ១១:២៥

Icardi៖ ខ្ញុំមក Paris Saint-Germain ដើម្បីឈ្នះពានម្ដង

បារាំង៖ Mauro Icardi បាននិយាយថា គាត់បានចាកចេញពី Inter សម្រាប់ក្រុម Paris Saint-Germain ម្ចាស់ជើងឯក Ligue 1 ដើម្បីឈ្នះពានរង្វាន់។



Icardi បានផ្លាស់ទៅ PSG ក្នុងការខ្ចីជើងរយៈពេលមួយរដូវកាលដំបូង ដោយក្លិបយក្សបារាំងមួយនេះបានរាយការណ៍ថា ខ្លួនមានជម្រើសក្នុងការទិញខ្សែប្រយុទ្ធរូបនេះក្នុងតម្លៃ ៧០ លានផោន។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះបានប្រាប់ Canal + ថា៖ «ខ្ញុំមកទីនេះដើម្បីលេង។  ប្រសិនបើអ្នកឈានដល់ជម្រើសទិញអ្នកត្រូវដឹងថាកីឡាករត្រូវតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធានាថា ក្លិបសម្រេចចិត្តទិញគាត់ពិតជាត្រឹមត្រូវទាំងស្រុង។ យើងនឹងឃើញមានអ្វីកើតឡើងនៅរដូវក្តៅខាងមុខនេះ។  ខ្ញុំគិតថា ដល់ពេលដែលខ្ញុំត្រូវទៅក្លិបឈ្នះមួយដែលអាចប្រជែង និងឈ្នះពានរង្វាន់។ វាដល់ពេលដែលខ្ញុំចាប់ផ្តើមឈ្នះហើយ។



Icardi បានបង្ហាញខ្លួនជាលើកដំបូងក្នុងការឈ្នះ PSG ១-០ លើ Strasbourg កាលពីថ្ងៃទី ១៤ ខែកញ្ញា មុនពេលចាប់ផ្តើមការប្រកួត Champions League ៣-០ ដែលមិនអាចបំភ្លេចបានកាលពីសប្តាហ៍មុនទល់នឹងក្រុម Real Madrid៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball